ក្រុមហ៊ុន​ចិន ត្រៀម​វិនិយោគ​ការចិញ្ចឹម​បង្កង​នៅ​កម្ពុជា សម្រាប់​នាំចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមហ៊ុន​វារីវប្បកម្ម​បង្កង​របស់​ប្រទេស​ចិន គ្រោង​បោះទុន​វិនិយោគ​នៅ​កម្ពុជា ក្រោយ​មើលឃើញ​លទ្ធភាព​នៃ​ទីតាំង​មាន​សក្តានុពល ទាក់ទង​នឹង​សីតុណ្ហភាព និង​តម្លៃ​ពលកម្ម​កែច្នៃ​ផលិតផល​។

​ក្នុងជំនួប​ជាមួយ ឯ​.​ឧ​. វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​២២ ខែធ្នូ នាទី​ក្រុង Qiang jiang ខេត្ត Hubei ប្រទេស​ចិន លោក Yulin Zheng ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Hubei Laker Group បាន​បញ្ជាក់ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន ជួប​បញ្ហា​ប្រឈម ពីរ បើ​ធៀប​នឹង​កម្ពុជា គឺ​ទី​១.​អាកាសធាតុ​នៅ​ចិន​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​រដូវរងារ ដែល​ធ្វើឱ្យ​បង្កង មិនអាច​លូតលាស់​បានល្អ និង​ទី​២. ពលកម្ម​សម្រាប់​កែច្នៃ​មានតម្លៃ​ខ្ពស់ ដែល​ធ្វើឱ្យ​តម្លៃ​ផលិតផល​សម្រេច​មា​នក​ម្រិ​ត​ខ្ពស់ ។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​សម្តែង​ការស្វាគមន៍​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា និង​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ឱ្យបាន​ឆាប់​នាពេលខាងមុខ ៕