​តម្លៃ​អគ្គិសនី​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ បញ្ចុះ​នៅត្រឹម​៧៤០​រៀល ក្នុង​មួយ​គីឡូវ៉ាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​អាជីវករ​លក់ដូរ​តាម​ផ្សារ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជំរុញ​ឲ្យ​មានការ​បញ្ចុះតម្លៃ​អគ្គិសនី​ដល់​បងប្អូន​នូវ​ការប្រើប្រាស់​អគ្គិសនី​ក្នុង​តំលៃ​សមរម្យ​។​អាជីវករ​លក់ដូរ​តាម​បណ្តា​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ប្រើប្រាស់​អគ្គិសនី​ពី​អ្នកម៉ៅការ​ឯកជន ដែល​តូប​ខ្លះ​ត្រូវ​បង់​ក្នុង​តំលៃ ១២០០​រៀល​ទៅ ១៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា ដើម្បី​រៀបចំ​ការបញ្ចុះ​តម្លៃប្រើប្រាស់​អគ្គិសនី​តាម​តូប​លក់ដូរ​របស់​អាជីវ ករ​ក្នុង​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ មក​ត្រឹម ៧៤០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដោយ​នឹង​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៩ នេះ​តទៅ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២២​ធ្នូ​អភិបាល​រាជធានី​ភ្នំពេញ​លោក​បាន​ចុះ​ផ្ទាល់​ដល់​ផ្សារ​ដើរ​គរ​និង​បាន​ជួប​បងប្អូន​អាជីវករ​សំណេះសំណាល​និង​បាន​ជម្រាប​ពី​តម្លៃ​ភ្លើង​ថ្មី​នេះ​ថែម​ទៀតផង​ធ្វើអោយ​បងប្អូន​សប្បាយ​រី​រាយ​៕