ការឃុំខ្លួន​អនីតិជន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ហួសកំណត់​ច្បាប់ នឹង​បង្កបញ្ហា​ច្រើន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2018 ក+ ក-

​ភ្នំពេញ ៖ «​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ កម្មវិធី​ស្ដារនីតិសម្បទា​ពុំទាន់​មានគុណ​ភាព និង​បញ្ហា​បរិស្ថាន អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​អនីតិជន​មិន​រាងចាល ហើយ​បែរជា​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​លើស​ដើម​ទៀត​ក្រោយ​ទទួល​ឥទ្ធិពល​មិនល្អ​ពី​ជនល្មើស​ដទៃទៀត​នៅក្នុង​ពន្ធនាគារ​​» ………

​នេះ​គឺជា​ការលើកឡើង​របស់​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​ប្រតិបត្តិ ដើម្បី​អនុវត្ត​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន នៅ​ទីស្ដីការក្រសួង​សង្គមកិច្ច​។

​បើតាម​របាយការណ៍រ​បស់​អង្គការ​លីកាដូ ឲ្យ​ដឹងថា អនីតិជន​ជាច្រើន​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​លើស​កំណត់​ច្បាប់​។ នៅពេល​ឃុំខ្លួន ការសិក្សា​របស់​អនីតិជន​ត្រូវបាន​ផ្អាក ហើយ​ទំនាក់ ទំនង​របស់គេ​ជាមួយ​គ្រួសារ​និង​សហគមន៍​ត្រូវ​ឃ្លាតឆ្ងាយ ខណៈ​អនីតិជន​ខ្លួនឯង ត្រូវ​រស់នៅ និង​រៀន​តាម​អាកប្ប​ក​រិ​យា​មិនល្អ របស់​ជន​ជាប់ឃុំ ជា​នីតិជន ថែមទៀត​៕