នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ជួប​កម្មករ​ជាង ១​ម៉ឺ​៥​ពាន់ នាក់ មកពី​ខេត្តកណ្តាល និង​កំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2018 ក+ ក-

​កំពង់ស្ពឺ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ នឹង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ ១៥.៦០៦​នាក់​មកពី​រោងចក្រ​សហ គ្រាស​ចំនួន​២២​ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល​។​ពិធី​នេះ​ធ្វើឡើង​នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឭ ខេត្តកណ្តាល​។​

​បច្ចុប្បន្ន​ខេត្តកណ្តាល មាន​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ចំនួន​៤៦៤ មាន​កម្មករ និយោជិត​សរុប ១៥៥.១៣៨ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប ៣៧២​លាន​ដុល្លារ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន ១៧០​មាន​កម្មករ និយោជិត​ចំនួន ១៣៧.៦៦៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៣៣០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​គួរ​ជម្រាប​ថា នេះ​គឺជា​ជំនួប​លើកចុងក្រោយ​ហើយ​សម្រាប់​ឆ្នាំ​២០១៨​។ អំឡុង​ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី សរុប​ចំនួន ៣៦​លើក​ដែលមាន​ចំនួន​សរុប​ប្រមាណ ៥៩៦.១១៩​នាក់​៕