អ្នកចម្រៀង ទេព បូ​ព្រឹក្ស ត្រូវគេ​គប់​នឹង​កំប៉ុង​ស្រា​បៀរ ពេល​កំពុង​ច្រៀង​លើ​ឆាក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2018 ក+ ក-

​ភ្នំពេញ ៖ កញ្ញា ទេព បូ​ព្រឹក្ស កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ស្រ​’​ក​ទ្រហោយំ ខណៈ​ត្រូវបាន​បុរស​ម្នាក់​ក្នុង​ហាង​លក់​គ្រឿង​សមុទ្រ​មួយកន្លែង គប់​កំប៉ុង​ស្រា​បៀរ​ទៅលើ​រូបនាង ក្នុងពេលដែល​នាង​កំពុងតែ​ច្រៀង​នៅលើ​ឆាក ។

​ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ១០៖០៥​នាទី​យប់ ថ្ងៃ​អង្គារ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​យីហោ សមុទ្រ នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​នៅ​មុនពេល​កើតហេតុ កញ្ញា​បាន​និយាយថា កញ្ញា​ត្រូវ​ច្រៀង និង​សម្ដែង​នៅក្នុង​កម្មវិធី Hite X’mas Edition Party ដែល​ប្រព្រឹត្តទៅ​នាយ​ប់​ថ្ងៃ​អង្គារ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភោជនីយ​ដ្ធា​ន “​សមុទ្រ​” ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ហៃ Hite របស់​ប្រទេស​កូរ៉េ ហើយ​កញ្ញា​មកដល់​កន្លែង​នេះ​ត្រៀម​ច្រៀង​៦​បទ រួច​ទៅ​ច្រៀង​មួយកន្លែង​ទៀត លុះ​នៅមុន​ពេល​កើតហេតុ​បន្តិច កញ្ញា​មកដល់​ពេល​៩​និង​៥០​នាទី ហើយ​ម៉ោង​ដែល​កញ្ញា​ត្រូវ​ច្រៀង​គឺ​ម៉ោង​១០​យប់ តែ​ម្ចាស់​ហាង​ខឹង​មិន​និយាយ​អី ហើយក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ក៏​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​កញ្ញា​តែម្តង​ខណៈពេល​កំពុង​ច្រៀង ។​

​ទើប​ធ្វើ​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស កើតទុក្ខ​មិន​សុខចិត្ត ទើប​ធ្វើការ Live វិ​ដេ​អូ​ផ្ទាល់ ចេញពី​គណនេយ្យ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ផ្ទាល់ រហូត​មហាជន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក Likes និង Shares ចែកចាយ Video របស់​កញ្ញា​បន្តបន្ទាប់​គ្នា បង្ក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​កញ្ញា​ស្រែកយំ​ខ្លាំងៗ​តាមរយៈ Live Video នោះ ព្រោះតែ​កញ្ញា​មក​ចម្រៀង​តាម​ការ​អ​ញ្ចើ​ញ​របស់​ភោជនីយដ្ឋាន​ខាងលើ ដែលជា Events របស់​ក្រុមហ៊ុនស្រា​បៀរ​ហៃ Hite របស់​ប្រទេស​កូរ៉េ​នោះ ។​

​ដោយ​នៅក្នុង​វិ​ដេ​អូ Live នោះដែរ ទេព បូ​ព្រឹក្ស បាន​ស្រែ​ករក​ក្រុម​អ្នកយកព័ត៌មាន​ដែល​កញ្ញា​តែងតែ​ឃើញ Live ជា​រៀងរាល់​ថ្ងៃនោះ ឲ្យ​ចុះមក​កន្លែងកើតហេតុ ជួយ​ផ្សាយ​រក​យុត្តិធម៌​ឲ្យ​កញ្ញា​ផង និង​លឺ​សំឡេង​ម្ចាស់​ហាង​បាន​ព្យាយាម​និយាយ​ទៅកាន់​កញ្ញា ទេព បូ​ព្រឹក្ស ដើម្បី​សុំ​សម្រួល​បាន​អត់​? តែ​កញ្ញា​តប​វិញ​ថា រឿង​គេ​យក​កំប៉ុង​ស្រា​បៀរ​គប់​មក​នាង​ខ្ញុំ​ប៉ុណ្ណោះ​ហើយ សម្រួល​យ៉ាងម៉េច​? ដោយ​កញ្ញា បូ​ព្រឹក្ស មិន​ព្រម​សម្រួល​ទេ ទើប​លឺ​សំឡេង​ម្ចាស់​ហាង​ដេញ​ចុះ​ពី​ឆាក ឲ្យ​ទៅខាង​ក្រៅ​ទៀត ទើប​នាង​ស្រែក​ទ្រហោយំ មិន​សុខចិត្ត ចំពោះ​ទង្វើ​បុរស​ដែល​ម្ចាស់​ហាង​បញ្ជាក់​យ៉ាងច្បាស់​ថា​ជា​ភ្ញៀវ​នោះ យក​កំប៉ុង​ស្រា​បៀរ​គប់​លើក​ញ្ញា ធ្វើ​ឲ្យ​កញ្ញា​ខ្មាស់​គេ និង​ខឹងសម្បារ​យ៉ាងខ្លាំង នេះ​ហាក់បី​ជា​មើលងាយ និង​មិន​ឲ្យ​តម្លៃ​មកលើ​កញ្ញា​ទាល់តែសោះ​។​

​ភ្លាមៗ​នោះគេ​ឃើញ លោក G Devid (​ជី​ដេវីត​) ក៏បាន​មកដល់ និង​ចូលទៅ​ដោះស្រាយ នៅក្នុង​ភោជនីយដ្ឋាន​នោះដែរ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកយកព័ត៌មាន​ស្ទើរ​គ្រប់​ស្ថាប័ន និង​សមត្ថ​កិ​ច្ចុ​ចុះទៅ​កន្លែងកើតហេតុ​ផងដែរ​៕