មន្ត្រី​ក្រសួង​កិច្ចការនារី ជំរុញ​ឲ្យ​ស្វែងរក​យុត្តិធម៌​ដល់ ទេព បូ​ព្រឹក្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​សិល្បៈករ និង​មហាជន​ជាច្រើន​ជម្រុញ​ស្វែងរក​យុត្តិធម៌​ដល់​តារា ចម្រៀង ទេព បូ​ព្រឹក្ស ថ្មីៗ​នេះ​មន្ត្រី​ក្រសួង​កិច្ចការនារី​ក៏​គាំទ្រ​ផងដែរ​នូវ​ចំណាត់ការ​នេះ ខណៈដែល មន្ត្រី ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ចាត់ទុកថា ជា​រឿង​មាន​អង្គហេតុ​តូច​។​

​រឿងរ៉ាវ​តារាចម្រៀង ទេព បូ​ព្រឹក្ស ត្រូវបាន​បុរស​មួយរូប​ជះ​ស្រា​បៀ និង គប់​កំប៉ុង​ស្រា​បៀ ខណៈដែល​នាង​កំពុងតែ​សម្តែង​នៅលើ​ឆាក​ក្នុង​ហាង​មួយកន្លែង​នោះ កំពុងតែ​ក្លាយជា​ប្រធាន បទ​ក្តៅ​ដោយ​សិល្បៈករ និង មហាជន​ជាច្រើន​អំពាវនាវ​ស្វែងរក​យុត្តិធម៌​ដល់​តារា​ស្រី​រូបនេះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​សប្បាយ លោក ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បាន​ប្រតិកម្ម និង បាន​អះអាងថា ទង្វើ​ដែលមាន​ក្នុង​ហេតុការណ៍​ពី​ខាង លើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​របស់​ស្ត្រី​ទាំងមូល​។ ដូច្នេះហើយ លោក ជំទាវ ញ៉ែម មរកត បានស្នើ​ឲ្យ​បិទ​ហាង​ខាងលើ និង​បន្ត​រក​យុត្តិធម៌​ដល់​តារាចម្រៀង​រង គ្រោះ​។​

​ផ្ទុយ​ពី​មតិ​ខាងលើ បើតាម​រយៈ​កិច្ចសំភាសន៍​តាមរយៈ​ទូរស័ព្ទ​ជាមួយ​គេហទំព័រ OBN ASIA ឯកឧត្តម​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចាត់​ទុក្ខ​ថា​ករណី នេះ​គឺមាន​អង្គ​រឿង​តូច​។​

ទាក់ទង​នឹង​ករណីនេះ​ក្នុងនោះ​អ្នកនាង​ច​ន ច័ន្ទ​លក្ខណា ដែលជា​ប្រធាន​សមាគម សិល្ប ករ ​ខ្មែរ បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បើ​ក្នុងករណី​គ្មាន យុត្តិធម៌​សម្រាប់​កញ្ញា Tep Boprek ទេ​, សមាគម​សិល្បករ​ខ្មែរ​នឹង​អោយ​មេធាវី​ទំនាក់ទំនង​រក​ជនបង្ក​រ រួមទាំង​បក្សពួក​៕