កម្ពុជា ស្នើ​ជប៉ុន ជួយ​អភិវឌ្ឍន៍​សហគមន៍​ចិញ្ចឹមសត្វ ដោយ​ប្រើ​មេជី​វិត​សិប្បនិម្មិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​ភាគី​ជប៉ុន ឲ្យ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម និង​គាំទ្រ​ការអភិវឌ្ឍ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទឹក​ស្ពែ​ម​សិប្ប​និ​មិ្ម​ត ស្របតាម​បរិបទ​ថ្មី​នៃ​ដំណើរការ​វិវត្តន៍​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​សម័យ​ឌីជីថល​។

​សំណើ​នេះ ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង លោក វេ​ង សាខុន និង​លោក Jun TSUSHIMA លោក Arata TAKEBE សមាជិកសភា​ជប៉ុន និង​លោក Hedehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងកសិកម្ម នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។​

​ក្រៅពី​សំណើ​ខាងលើនេះ លោក រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ជប៉ុន ជួយ​គាំទ្រ​ដល់​កិច្ចដំណើរការ​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​នៅ​ខេត្ត​ព្រះសីហនុ និង​ស្នើ​គាំទ្រ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​ទឹកសាប​ផងដែរ ដើម្បី​ជួយ​ដល់​ការបង្កើន​ជីវភាព​ប្រជាកសិករ​ខ្មែរ​៕