គ​.​ជ​.​ប និង​ភាគី​ពាក់ព័ន្ធ បើក​កិច្ចប្រជុំ​ស្ដីពី​ការផ្ដល់​សុពលភាព និង​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ បានរៀបចំ​កិច្ច ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីពី ការផ្ដល់​សុពលភាព និង​ការប្រកាស​ផ្សាយ​បញ្ជី បោះឆ្នោត​ផ្លូវការ ឆ្នាំ ២០១៨ និង​ចំនួន​ការិយាល័យ​បោះឆ្នោត ក្រោម​អធិបតីភាព លោក ឌុ​ច សុន សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ នៅ​ទីស្ដីការ គ​.​ជ​.​ប​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​បានបញ្ចប់ ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដោះស្រាយ​បណ្ដឹងតវ៉ា និង​បណ្ដឹង​ជំទាស់​ចប់​រួចរាល់​។

​សូមជម្រាបថា បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៨ គ​.​ជ​.​ប នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ គ​.​ជ​.​ប នឹង​បញ្ជូនទៅ​រក្សា​ទុកជា​ឯកសារ នៅ​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត និង​នៅតាម​សាលាឃុំ សង្កាត់​ទាំង​១.៦៤៦ ទូទាំងប្រទេស​៕