កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី យល់ព្រម​ចូល​ម​ប្រើការ​ងារ​ដូច​ធម្មតា​វិញ​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​មានការ​សម្របសម្រួល​ពី​តំណាង​ក្រសួង​ការងារ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុម​សហជីប​តំណាង​ក្រុមកម្មករ​នឹង​ថៅកែ​ក្រុមហ៊ុន​ស៊ិន​ទ្រី នៅ​រសៀល​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមកម្មករ​បានសម្រេច​ចូល​បម្រើ​ការងារ​ធម្មតា​វិញ ក្រោយពី​ក្រុមហ៊ុន​តំលើង​ប្រាក់​ឈ្នួល​ជូន​ពួកគាត់​ចំនួន​៩​ដុល្លារ​លើក​ប្រាក់ខែ​ប​ច្ច​ប្បន្ន​។

​ក្នុងជំនួប​ការដោះស្រាយ​បញ្ហា​កម្មករ ស៊ិន​ទ្រី ធ្វើ​កូទ​កម្មនេះ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​,​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ , លោក កៅ សុខ​វ៉ាត សហជីព​កម្មករ​និ​យោ​ជិ​ក​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ិន​ទ្រី នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​គួរ​បញ្ជាក់ថា​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ធ្វើ​កូទកម្ម​ខាងលើ​មាន​ចំនួន​១៨០៦​នាក់ ដោយ​ទាមទារ​ចំនួន​៣​ចំណុច រួមមាន​៖ ១. ការ​ទូរ​ទាត់​ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ២. ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ តាម​ប្រកាស​.​លេខ ៤៤៣​ក​.​ប​.​ប្រ​.​ក​.​ខ​.​ល​
៣.​ការស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ចំនួន ១៥$ សម្រាប់​ឆ្នាំ​២០១៩ និង​បញ្ហា​ផ្សេងៗ ។​ជា​លទ្ធផល​ក្នុង​សម្របសម្រួល​រវាង​ខាង​តំណាង​ក្រុមហ៊ុន ស៊ិន​ទ្រី នឹង​ក្រុម​សហជីប​តំណាង​កម្មករ​សម្រេច​យល់ស្រប​ទាំង​៣​ចំណុច​ហើយ ដោយ​ខាង​ក្រុមហ៊ុន​យល់ព្រម​បន្ថែម​ប្រាក់​ចំនួន​៩​ដុល្លារ​លើ​ប្រាក់ខែ​គោល​របស់​បុគ្គលិក​នីមួយៗ ។

​ក្រោយ​ការសម្របសម្រួល​ត្រូវ​រូ​វ​គ្នា​ក្រុមកម្មករ​បានចេញ​បំពេញភារៈកិច្ច​ប្រមូល​សំរាម​តាម​មូលដ្ឋាន​រៀងខ្លួនៗ​ដូច​ធម្មតា​វិញ​៕ ដោយ ៖ ស.ស