កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី យល់ព្រម​ចូលធ្វើការ​ដូច​ធម្មតា​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​មានការ​សម្របសម្រួល​ពី​តំណាង​ក្រសួង​ការងារ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុម សហជីព តំណាង​ក្រុមកម្មករ និង​ថៅកែ​ក្រុមហ៊ុន ស៊ិន​ទ្រី នៅ​រសៀល​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ​ក្រុមកម្មករ​បានសម្រេច​ចូល​បម្រើ​ការងារ​ធម្មតា​វិញ​ហើយ ក្រោយពី​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល ជូន​ពួកគាត់​ចំនួន ៩​ដុល្លារ លើក​ប្រាក់ខែ​គោល​បច្ចុប្បន្ន​។

​ក្នុងជំនួប​ការដោះស្រាយ​បញ្ហា​នេះ មាន​វត្តមាន​ចូលរួម​ដោយ​លោក ខៀវ សាវុធ អនុប្រធាន នាយក ដ្ឋា​ន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​,​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​,​លោក កៅ សុខ​វ៉ាត តំណាង​សហជីព​កម្មករ​និ​យោ​ជិ​ក​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ិន​ទ្រី នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ទៀត​។

​គួរ​បញ្ជាក់ថា​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ធ្វើ​កូដកម្ម​ខាងលើ​មាន​ចំនួន​១.៨០៦​នាក់ ដោយ​ទាម ទារ​ចំនួន​៣​ចំណុច ជា​លទ្ធផល​ខាង​ក្រុមហ៊ុន ស៊ិន​ទ្រី នឹង​ក្រុម សហជីព​តំណាង​កម្មករ សម្រេច យល់ស្រប​គ្នា​ទាំង​៣​ចំណុច​ហើយ ដោយ​ខាង​ក្រុមហ៊ុន​យល់ព្រម​បន្ថែមចំនួន ៩​ដុល្លារ លើ​ប្រាក់ ខែ​គោល​របស់​បុគ្គលិក​នីមួយៗ​៕