ទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រកាស​ផ្អាក​បង្ហោះ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានបង្ហាញ​តាមរយៈ Facebook នៅ​ថ្ងៃទី​២៧ ខែធ្នូ នេះ ថា “​ដោយសារ​មាន​បញ្ហា​នៅក្នុង​ការកំណត់​ការបែងចែក​ថវិកា​សំរាប់​ចំណាយ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គណនេយ្យ​នេះ​នឹង​មិនមាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ថ្មីៗ​ទៀងទាត់​ទេ រហូត​ទាល់តែ​កិច្ចដំណើរការ​ការងារ​មាន​ភាព​ពេញលេញ​ឡើងវិញ ដោយ​លើកលែងតែ​ករណី​ព័ត៌មាន​បន្ទាន់​ទាក់ទង​នឹង​សុវត្ថិភាព និង​សន្តិសុខ​។

សេវា​ទាក់ទង​នឹង​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ទាំងអស់​ដែល​បាន​កំណត់ពេល​រួចហើយ នៅ​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ នឹង​បន្តធ្វើ​ដដែល​។

​តាមរយៈ Facebook ដដែល​នេះ បញ្ជាក់ថា ដោយសារ​មាន​ការមិនយល់​ស្របគ្នា​លើ​ការអនុម័ត​លើ​ការចាយវាយ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៅ​សហរដ្ឋអាមេរិក ទំព័រ​ហ្វេ​ស​បុក​របស់​ស្ថានទូត​នឹង​គ្មាន​ការចុះ​ព័ត៌មាន​ថ្មីៗ ដូច​ធម្មតា​ទេ​។ ចំពោះ​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​៕