នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​ក្រុងព្រះសីហនុ មាន​ទេសចរ​មកលេង​កម្សាន្ត រាប់ម៉ឺន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ​រាប់ម៉ឺន​នាក់ បាន​សម្រុក​មក​កម្សាន្ត​នៅ ខេត្ត ព្រះសីហនុ នា​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈានចូល​ឆ្នាំ​២០១៩ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី ក្នុង​ការទទួល ភ្ញៀវ ទេសចរ បន្ទាប់ពី​ខេត្ត​មួយ​នេះ ជួប​បញ្ហា​ប្រឈម​មួយចំនួន​នាពេល​កន្លងមក​។​

​លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា នៅ​ចំណុច ឆ្នេរ​អូ​ឈើទាល ឆ្នេរ​អា​រី​ស្តុ​ន ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូ​ត្រេះ រហូតដល់​ឆ្នេរ​ព្រែកត្រែង ជាពិសេស​នៅ​យប់ ថ្ងៃទី​៣១ ខែធ្នូ តែម្តង ភ្ញៀវទេសចរ​បានមក​ប្រមូល​ផ្តុំគ្នា នៅតាម​តំបន់ឆ្នេរ យ៉ាងច្រើន​ស្ទើ​តែ​រក កន្លែង​អង្គុយ​ពុំ​ឃើញ​។

លោក​ប្រធាន​មន្ទីរ បាន​បន្តថា សម្រាប់​ភ្ញៀវទេសចរ ដែល​បាន​ចូលរួម ក្នុង ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ ២០១៨ – ២០១៩ នេះ យើង​អាច​ចាត់ទុកថា មាន​ភាពល្អប្រសើរ ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​ពិធីបុណ្យ​នានា មួយរយៈ​ចុងក្រោយ​នេះ​៕