ពេញ​១​ឆ្នាំ​២០១៨ មាន​យានយន្ត បើក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ចំនួន ៣.៦១៨ គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​យុទ្ធនា​ការឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាសទិស ដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមានឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌ ដូនពេញ​រយៈពេល​ពេញ​១ ឆ្នាំ​២០១៨ សរុប​ចំនួន ៣.៦១៨ គ្រឿង​។ នេះ​បើ​យោងតាម ផេ​ក ហ្វេ​ស​បុក ផ្លូវការ របស់​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ​។​

​ប្រភព​បញ្ជាក់ថា ពេញ​១​ឆ្នាំ ២០១៨ នៃ​ការអនុវត្ត​យុទ្ធនា​ការឃាត់​យានយន្ត បើក​បញ្ច្រាស​ទិសដៅ ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមានឯករាជ្យ សរុប​ចំនួន ៣.៦១៨ គ្រឿង​។ រួមមាន ៖ ១- ម៉ូតូ​ចំនួន ៣.១០៤ គ្រឿង​។ ២- រ៉ឺម៉ក​ម៉ូតូ​កង់​បី​ចំនួន ៣៨២​គ្រឿង និង​រថយន្ត​ចំនួន​១៣២ គ្រឿង​៕