ស្លាប់​៦​នាក់ និង​របួស​២៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១ ខែមករា ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើត ឡើង​ចំនួន​១៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​, របួសធ្ងន់​ស្រាល ចំនួន ស្រាល ២៨​នាក់​។

​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន ២៥​គ្រឿង​, រថយន្ត​តូច ២​គ្រឿង និង​រថយន្ដ​ធុន​ធំ ១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​,​កត្តា​យានយន្ត​, មិន​ប្រកាន់​ស្តាំ និង​ស្រវឹង​៕