​ភ្នំពេញ និង​ខេត្ត​ជាប់មាត់​សមុទ្រនឹងមាន​ភ្លៀង​ធ្លាក់ ពីថ្ងៃ​ទី​៣ ដល់ទី​៤ ខែមករា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​ភ្នំពេញ ៖ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៣ ដល់ ៤ ខែមករា ឆ្នាំ​២០១៩ ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​បែក​ខាងក្រោម និង​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។

​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២ ដល់ ៣​មករា ធាតុអាកាស​ត្រជាក់​បន្ត​កើត​មាននៅ តែ​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ ខេត្ត​ភាគ​ឦសាន និង​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ (​ត្រជាក់​តែ​ពេលយប់ និង​ពេលព្រឹក​ព្រលឹម​)​។

​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឱ្យ​ប្រជា​នេសាទ អ្នកដំណើរ​តាម​សមុទ្រ ជាពិសេស​កងទ័ព​ដែល​ឈរជើង​នៅតាម​បណ្តា​កោះ​នានា បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ ដែល​អាច​នឹង​បង្ក​ឱ្យ​កើតមាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​គួរ​ជម្រាប​ថា ជ្រលង​សម្ពាធ​ខ្ពស់ បានចាប់ផ្តើម​ចុះខ្សោយ ហើយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​កើត​នូវ​ព្យុះ​ឈ្មោះ PABUK (​ព្យុះ​ទី​១ ប្រចាំឆ្នាំ​២០១៩) ហើយ​ព្យុះ​នេះ នឹង​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង (TY PABUK) រួច​បន្តដំណើរ​ទៅកាន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​៕