ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចំណាយ​ជាង ៦​លាន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ដល់​ស្ត្រី​ឆ្លងទន្លេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2019 ក+ ក-

​ភ្នំពេញ ៖ គិត​ចាប់ពី​ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដល់ក​ម្មករ និយោជិត​ជា​ស្ត្រី​សម្រាលកូន សរុប​ចំនួន​២៦.២១៣.៦០០.០០០​រៀល ស្មើនឹង​ប្រមាណ ៦​លាន ៥​សែន ដុល្លារ​អាមេរិក​។​

​តាម​របាយ​ការណ៍កម្ម​វិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ពេញ​២០១៨​មាន​ស្ត្រី​សម្រាលកូន​ចំនួន ៦៥.០៥៤​នាក់​។​សម្រាល​បានកូន​ចំនួន ៦៥.៥៣៤​នាក់ ក្នុងនោះ​ស្ត្រី​សម្រាលកូន​ភ្លោះ​ពីរ មាន​ចំនួន​២៣៥​នាក់ សម្រាល​បានកូន​ចំនួន​៤៧០​នាក់ និង​ស្ត្រី​សម្រាលកូន​ភ្លោះ​បី មាន​ចំនួន ៥​នាក់ សម្រាល​បានកូន​ចំនួន​១៥​នាក់​។​

​សូម​រំលឹកថា សម្រាប់​ស្ត្រី​ជា​កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដូចជា អ្នក​សម្រាល​បានកូន​ម្នាក់​ទទួលបាន ៤០​ម៉ឺន​រៀល​។​កូនភ្លោះ​២​នាក់ ទទួលបាន ៨០​ម៉ឺន​រៀល​និង​សម្រាល​កូនភ្លោះ ៣​នាក់​ទទួលបាន ១​លាន ២​សែន​រៀល​៕