ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2019 ក+ ក-

​អន្លង់វែង ៖ បុរស​ម្នាក់​បាន​ចូលទៅ​ប្តឹង​នៅក្នុង​អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់វែង​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៩ ដើម្បីអោយ​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​ម៉ឺន​៥​ពាន់ ដុល្លារ ដល់ ស្ដ្រី​រងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​បាន​ស្លាប់​ក្នុងពេល​សំរាលកូន នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​យប់​ឆ្លង​ឆ្នាំ​២០១៩​។​

​បុរស​ជា​ប្តី​ឈ្មោះ ហេង ខេង អាយុ ៣៧​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្ដរមានជ័យ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ ឃឿ​ម សុធា អាយុ ២៨​ឆ្នាំ រស់ នៅ​ភូមិ ឃុំ​ជាមួយគ្នា​។ បុរស​ជា​ប្តី​អះអាងថា ប្រពន្ធ​របស់ខ្លួន​បាន​ស្លាប់​ក្រោយពេល​សម្រាលកូន​រួច ហើយ ឈាម​បន្ត​ធ្លាក់​ឥត​ឈប់​រហូត​ខ្សោះ​ខ្លួន​ស្លាប់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ពិតជា​មាន​ករណី បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ បានដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌ និង​ទាមទារ​ឲ្យ​ពេទ្យ​បង្អែក​សងជុំងឺចិត្ត ១​ម៉ឺន​៥​ពាន់​ដុល្លា តែ​មិនទាន់​មានការ ឆ្លើយ តប​ពី​ខាង​មន្ទីរពេទ្យ​នៅឡើយ​ទេ​៕