រថភ្លើង​ស៊េរី​ទំនើប ដែល​បញ្ជា​ទិញ​ពី​ម៉ិ​ក​ស៊ី​កូ បាន​មកដល់​ខេត្ត​ព្រះសីហនុ ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ព្រះសីហនុ ៖ ក្បាលរថភ្លើង​ធន់​ស្រាល​ស៊េរី​ទំនើប ដែល​ក្រុមហ៊ុន Royal Railway Cambodia បញ្ជា​ទិញ​ពី​ប្រទេស​មិ​ក​ស៊ី​កូ បាន​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ហើយ នា​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ នេះ ។​

​ក្បាលរថភ្លើង​ស៊េរី​ទំនើប​នេះ នឹង​យកមកប្រើ​ប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​កណ្តាល ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​រត់​បាន​ល្បឿន​លឿន ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះ​។​

​គួរ​ជម្រាប​ថា រថភ្លើង​នេះ មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ ជា​បច្ចេកវិទ្យា​ចុងក្រោយ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ មាន​កៅអី​ដែល​អាច​បត់បែន និង​កែតម្រូវ​ទៅតាម​ចិត្ត​, មាន​បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥ​វ៉ាន់​នៅ​ខាងលើ​អ្នកដំណើរ និង​មាន Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​តាម​វីដេអូ ផ​ងេ​ដែរ​៕