ក្រសួង​ជំនាញ ប្រកាស​បិទ​ទាំងស្រុង​ទីតាំង​កែច្នៃ​យានយន្ដ​ខុស​បច្ចេកទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ បានប្រកាស​នៅ​ថ្ងៃទី​៩ មករា នេះ​ថា ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​កែច្នៃ​យានយន្ដ​ខុស​បច្ចេកទេស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវតែ​បិទ​ចោល​ទាំងអស់ ។​

​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ឆ្នាំនេះ ក្រសួង​នឹង​រក​និ​តី​វិធី​ដើម្បី​តាមដាន​គ្រប់គ្រង និង​ឈានទៅដល់​បិទ​ក្រុមហ៊ុន ឬ​អាជីវកម្ម​រថយន្ត​ដឹកទំនិញ​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស​ឲ្យ​អស់ទាំង​ស្រុង​។

​កន្លងមក​ក្រសួង ក៏បាន​ធ្វើ​ដែរ តែ​ធ្វើតាម​ក្រដាស តែ​ពេលនេះ ធ្វើការ​តាមដាន​តាម​ប្រព័ន្ធ​អន​ឡាញ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​ករណី​កែច្នៃ កាត់ត ទ្រុង​ឡាន កើតឡើង​ដដែលៗ ដូច្នេះ​ឆ្នាំ​២០១៩ នេះ ត្រូវតែ​បិទ​ក្រុមហ៊ុន​កែច្នៃ​យានយន្ដ​ដែល​ល្មើសច្បាប់​៕