ឃាត់ខ្លួន​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​៦​នាក់ ក្នុងនោះ​មាន​ម្នាក់​ពាក់​ផ្កាយ​១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​តម្រួត​បទបញ្ជា​នៅ​ម៉ោង​១១ និង ៣០​នាទី ថ្ងៃទី​១០ ខែមករា នេះ បានធ្វើការ​ឃាត់ខ្លួន​មន្ត្រី​នគរ បាល​សេដ្ឋ​កិ​ច្វ​ប្រមាណ​៦​នាក់ ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរ បាល ​ពាក់​ផ្កាយ​មួយម្នាក់​ផងដែរ ពាក់ព័ន្ធ ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ដោយ​មិនមាន​សុំ​គោលការណ៍ និង​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សខ រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​ទាំងនោះ កំពុង​ចុះទៅ​ធ្វើការ​ឆែកឆេរ​ទីតាំង​ស្តុក​បារី​មួយកន្លែង​ដែល​ស​ហ្ស័​យ​ក្លែងក្លាយ ប៉ុន្តែ​ភ្លាមៗ នោះ​ក៏​ស្រាប់តែ​មានការ​ដោះលែង​វិញ ក្រោយមក​បាន​លេចឮ​ព័ត៌មាន​ថា មាន​កិច្ច​អន្ត រាគ​មន៍​ពី​ថ្នាក់លើ ដោយហេតុ​ផល​ថា ជាការ​ភ័នច្រឡំ​។​

​ក្រុមមន្ត្រី​នគរបាល​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើនេះ​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ចំពោះ​អត្តសញ្ញាណ​បុគ្គល​វិញ​ត្រូវបាន​គេ​លាក់​ជិត លើកលែងតែ​មន្ត្រី​ម្នាក់ ត្រូវបាន​គេ​ស្គាល់​គឺ​លោក​ឧ​ត្ត​ម​សេនី យ៍​ត្រី ភូ សុផល ជា​អនុប្រធាន​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ​។​

​តាម​ព័ត៌មាន​ចុង​គ្រោ​នេះ បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ ២​និង​៤០ នាទី​រសៀល​ថ្ង​ដដែល​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភូ សុផល ត្រូវបាន​អនុញ្ញាត​ត្រឡប់​ទៅវិញ​ហើយ ។

​តាម​ព័ត៌មាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​កម្លាំង​នគរបាល ទាំងនោះ បាន​ឃាត់​រថយន្ត​ដឹក​បារី​មួយគ្រឿង​នៅមុខ​ទីតាំង​ឃ្លាំង​មួយកន្លែង ដើម្បី​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពី​ក្រឡាបញ្ជី​របស់លោក ងិន ពេជ្រ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ផងដែរ​នោះ បាន​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​បារី​គ្រប់មុខ ដែល​សង្ស័យ​ជា​ផលិតផល​បារី​ក្លែងក្លាយ ។​ខណៈ នោះ​មិនទាន់បាន​ចូល ត្រួតពិនិត្យ​ឃ្លាំង នៅឡើយ​ស្រាប់តែ មាន​កម្លាំង​តម្រួត​បទបញ្ជា​មក​នាំខ្លួន​មន្ត្រីនគរបាល​ទាំងនោះ ឡើង រថយន្ត​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន តម្រួត​បទបញ្ជា​ដើម្បី​សាកសួរ​។​

តាម​ព័ត៌មាន​បានអោយដឹងថា ម្ចាស់​ឃ្លាំង​នោះ​មាន​ខ្នង​ក្រាស់​បានជា​បញ្ជា​សមត្ថកិច្ច អោយ​ចុះមក​ចាប់​សមត្ថកិច្ច ដែល​កំពុងតែ​ចុះ​ប្រតិបត្តិការ បង្កអោយមាន​ការភ្ញាក់ផ្អើល​បែបនេះ ។​

លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ប្រតិបត្តិការ នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ បានអោយដឹងថា នេះ​គី​ជាការ​យល់ច្រឡំ​៕