Net PH និង​Net រូប​សេះ​ហោះ នៅ​ខណ្ឌចំការមន​បើក​ល្បែងស៊ីសង​ពេញបន្ទុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2019 ក+ ក-

. ភ្នំពេញ​៖ ទីតាំង​ណេ​ត​យីហោ​PH​និង​ណេ​ត​សញ្ញា​រូប​សេះ​ហោះ​បើក​ល្បែង​សុ​ី​សង​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ចំកា​មន​កំពុងមាន​ប្រជាប្រិយ៍ភាព​យ៉ាងខ្លាំង​ខណៈដែល​មាន​ភ្ញៀវ​ចូល​លេង​យ៉ាងច្រើន​កុះករ​សឹងតែ​រក​កន្លែង​ចត​ម៉ូតូ​ស្ទើរតែ​មិនបាន​ទាំងយប់​ទាំង​ថ្ងៃ តែ​អាជ្ញាធរ​ខណ្ឌ​ហាក់ដូចជា​ស្ងាត់​ជ្រាប​មិន​ចុះបង្ក្រាប​បណ្ដែត​បណ្ដោយអោយ​ទីតាំង​នេះ​បើក​ដំណើរការ​យ៉ាង​រលូន​រាប់​ឆ្នាំ​សង្ស័យ​ម្ចាស់​ទីតាំង​បើក​ល្បែង​សុ​ី​សង​ខុសច្បាប់​នេះ​រត់ការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួចរាល់​អស់ហើយ​មើលទៅ​។​

. . ទីតាំង​ណេ​ត​ដែល​បើក​ល្បែង​សុ​ី​សង​ខុសច្បាប់​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៤៧៤ ក្នុង​សង្កាត់​បឹងត្របែក​ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

​និង​ជាច្រើន​ទីតាំង​ទៀត​នៅ​ផ្លូវ​៣៦០​សង្កាត់​បឹង​កេងកង​៣
. . ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​លួចខ្សឹប​ប្រាប់ថា ទីតាំង​ទាំងនេះ​បើក​បង្កប់​ល្បែងភ្នាល់​បាល់​ជា​យូរ​ឆ្នាំ​មកហើយ បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ​និង​មាន​ភ្ញៀវ​ចេញចូល​មិនចេះ​ដាច់​នោះទេ​សឹងតែ​រក​កន្លែង​ដាក់​ម៉ូតូ​មិនបាន​ផង​។ ប្រភព​មួយទៀត​បាន​ប្រាប់ថា ទំនងជា​ម្ចាស់​ទីតាំង​នេះ​រត់ការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អស់ហើយ​ទើបបានជា​បើក​លេង​បាន​យ៉ាង​ស្រួល​បែបនេះ​។

. . គួរ​បញ្ជាក់ថា កន្លងមក​ថ្មីៗ​នេះ​លោក ឧ​ត្ត​ម​សេនី​យ៏​ឯក​ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើងកាន់ដំណែង​ថ្មី​បាន​បញ្ជារ​អោយ​អាជ្ញាធរ​គ្រប់​បណ្ដា​ខណ្ឌ​ទាំង​១២ បង្ក្រាប​អោយអស់​នូវ​ប្រភេទ​ល្បែង​សុ​ី​សង​ហ្គេម​បាញ់​ត្រី​ដែល​លួចលាក់​បើក​លែងអោយ​អស់​ក្នុង​មូលដ្ឋាន ចាំមើល​លោកស្នងការ​មាន​ចំណាត់ការ​យ៉ាងណាដែរ​ចំពោះ​ទីតាំង​នេះ​ដែល​កំពុងបើក​ល្បែង​សុ​ី​សង​ខុសច្បាប់​ដូចគ្នា​៕