ប​ផ្ទុះ​ក្បាល​គ្រាប់​១០៥​មី​លន​លី​ម៉ែត្រ​ស្លាប់​ម្នាក់ របួស​៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2019 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​:​អាវុធ​យុទ្ធ​ភ​ណ្ឌ័​ដែល​បន្សល់ទុក​កាលពី​សម​យ័​សង្គ្រាម​នៅ​ទស្ស​វត្ត​៧០​បាននិងកំពុង​បន្ត​ឆក់យក​ជីវិត​មនុស្ស​អស់​ជាច្រើន​នាក់ ខ្លះ​របួស ធ្លាក់ខ្លួន​ពិកា ខ្លះទៀត​ក៏​បាត់បង់​ជីវិត បន្សល់ទុក​ប្រពន្ធ កូន​រស់នៅ​គ្មាន​ទីពឹង​។

ជាក់ស្តែង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ត្រើយ​ខាងកើត​ស្ថិតក្នុង​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទិ៍​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ផ្ទុះ​ក្បាល​គ្រាប់​១០៥​មី​ល្លី​ម៉ែត្រ ១​គ្រាប់ បណ្តាលអោយ ស្លាប់​ជនរងគ្រោះ​ម្នាក់​និង​របួសធ្ងន់​១​នាក់​។ ប្រភព​ពត៍​មាននៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ឈ្មោះ​ម៉ាត់ សុស ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ ភូមិ ទួល​ពន្លៃ ឃុំ​ជី​រោ​ទី៍​២ ស្រុក ខេត្ត​ត្បូងឃ្មុំ បាន​យក​ក្បាល​គ្រាប់​១០៥​ម​ម​មក​កន្លែង​រោង​កើតហេតុ ដើម្បី រំលាយ​សំណ​ចាក់ សំរាប់ធ្វើ​ដុំ​ពន្លិច​ម៉ាញ់​អូស​នេសាទ​ត្រី​។

ប្រភព​ដដែល​បាន​បន្តថា​ប្រជាជន​ដែល​ប្រើ​ម៉ាញ់ ជាច្រើន​នាក់​បាន​យក​ក្បាល​គ្រាប់​១០៥​ធ្វើ​ដុំ​ជើង​ម៉ាញ់ ហើយ​គ្រាប់​ដែល​ផ្ទុះ​នេះ​គឺ​ជនរងគ្រោះ​ទិញ​ពី​អ្នកលក់​អេតចាយ​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ ក្នុងការ​ធ្វើ​នេះ​គឺ​គេ​យក​ក្បាល​គ្រាប់​១០៥​ម​ម មក​កែឆ្នៃ​អោយមាន​ទម្ងន់ ទប់ទឹក​ហូរ គឺ​មុនដំបូង​គេ​យក​សំណ ជាច្រើន​គីឡូ មក​ស្ល​រំលាយ​ហើយ​ចាក់​ចូលក្នុង​ប្រហោង​គ្រាប់ រួច​ចោះ​ប្រឡោះ​សំរាប់​ដោត​ខ្សែ​ម៉ាញ់​។ នៅពេលដែល​ឈ្មោះ​ម៉ាត់​សុស ចាក់​សំណ​ចូលទៅក្នុង​ក្បាល​គ្រាប់​ហើយ​កំដៅ​បានធ្វើអោយ​ក្បាល​គ្រាប់​ផ្ទុះឡើង​។

លោក អនុសេនីយ៍ទោ ប្រាំង សុ​ផុន នាយ​នគរបាល​ប៉ុស្តិ​ជី​រោទិ៍ ទី​១​បានអោយដឹងថា ករណី​ផ្ទុះ​ក្បាល​គ្រាប់​នេះ​បាន​បណ្តាលអោយ​ជនរងគ្រោះ​ដែល​អង្គុយ​មើល​និង​ខ្លះ​កំពុង​អាំងត្រី​បាន​រងរបួស ធ្ងន់​៩​នាក់​និង​ស្លាប់​១​នាក់​រួមមាន​: ១ វ៉ាន់ គា​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ព្រែក​តូច​ឃុំ​ជី​រោ​ទី៍​១ ( ស្លាប់​) ២ ហុ​ី​ម ហេ​ត​ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​(​នៅ​ភូមិ​ឃុំ​ជាមួយគ្នា របួសធ្ងន់​) ៣ ម៉ាត់ ស្មី​ន ភេទ​ប្រុស​អាយុ​១១​ឆ្នាំ (​នៅ​ភូមិ​ជាមួយគ្នា​) ៤ ហឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ( នៅ​ភូមិ​ទូល​ពន្លៃ ឃុំ​ជី​រោ​ទី៍​២) ៥ ស៑ុ ធឿន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ( នៅ​ភូមិ​ជាមួយគ្នា ) ៦ ថាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ( នៅ​ភូមិ​ជាមួយគ្នា​) ៧ គ្រៀល​ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ( នៅ​ភូមិ​ជាមួយគ្នា​) ៨ ឯល អុ​ី​ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ( នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិត​)៩ គង់ អា៑ ភេទ ប្រុស អាយុ​៤២​ឆ្នាំ ( នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទី៍​១)១០ ម៉ាត់ សុស ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​( នៅ​ភូមិ​ទួល​ព​ន្លែ ឃុំ​ជី​រោ​ទី៍​២) ។ ប៉ូលិស​បានអោយដឹងថា​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​អ្នករងរបួស​ទាំង​៩​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជាបន្ទាន់​៕