​រថយន្ត​ដឹក​ដី​បុក​សិស្សសាលា​៣​នាក់​រងរបួស​ធ្ងន់​ខ​ណះ​ពេល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ទៅ​សាលារៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2019 ក+ ក-

​ភ្នំពេញ​៖​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រខ​ណះ​ពេល​កំពុងតែ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​បំរុង​ឆ្ពោះទៅ​សាលារៀន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​គោក​បន្ទាយ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

​ប្រភព​ព័​ត៍​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1Q5264
​ឌុប​ក្មេងប្រុស​ស្រី​សិស្សសាលា​២​នាក់​បំរុង​ទៅ​សាលារៀន​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​៤​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពុំ​ចាំ​ម៉ាក​ត្រលប់​មកពី​ចាក់ដី​វិញ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់​ខាងលើ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​តាម​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​សួ​គា៍​រដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​
​ចំណែក​អ្នកបើក​បរបាន​បើករថយន្ត​គេចខ្លួន​ដោយ​សុ​វត្ថ​ភាព​។

​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​សំណូមពរ​ដល់​អាជ្ញា​ខណ្ឌដង្កោ​មេត្តាជួយ​ពិនិត្យមើល​រថយន្ត​ដឹក​ដី​ប្រៀបបាន​ដូចជា​ក្បួន​បុណ្យកឋិន​អញ្ចឹង​បើកបរ​គ្មាន​គោរព​ច្បាប់​ចរាចរ​ណ៏​គ្មាន​ការទទួលខុសត្រូវ​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​អាង​អី​អាង​បើកឡាន​រត់​ឬ​ក៍​បើកទ្វារ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់​ប្រជាពលរដ្ឋ​សម្តែង​នៅ​ក្តី​ព្រួយបារម្ភ​ចំពោះ​រថយន្ត​ធំៗ​ដឹក​ដី​បើកបរ​គ្មាន​ការ​ប្រណី​មេត្តា​ពួកគាត់​ខ្លាច​បំផុត​ចំពោះ​ការធ្វើដំណើរ​របស់​កូនចៅ​គាត់​ដែល​ធ្វើរ​ដំណើរ​ទៅ​សាលារៀន​ជាក់ស្តែង​ដូចជា​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បុក​ហើយ​បើកឡាន​រត់​បាត់​។​