​លោក គង់ គាំ ជាមួយ​កួន​ប្រុស ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង លោក​គង់ បូរ៉ា អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៥ ខៃ​មករា នេះ ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឱ្យធ្វើ​នយោបាយ​ឡើងវិញ​ជា​ផ្លូវការ ។​

​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ និង​ទើប​ផ្សព្វផ្សាយ​នៅ​ព្រឹក​នេះ បង្ហាញថា ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡើងវិញ ឱ្យ​លោក​គង់ គាំ និង លោក គង់ បូរ៉ា ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក​គង់​គាំ​និង​លោក គង់ បូរ៉ា គឺជា​អតីត​អ្នកនយោបាយ​ក្នុងចំណោម​អ្នកនយោបាយ​ចំនួន​១១៨​រូប​នៃ​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិត​នី​ក្នុង​បំរាម​មិន​ឲ្យ​ធ្វើ​នយោបាយ ។​

​សូមជម្រាបថា លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង លោក គង់ បូរ៉ា អតីត​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៩ មករា ឆ្នាំ​២០១៩ បានធ្វើ​លិខិត​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ពិនិត្យ និង​ស្នើសុំ​ដើម្បី​សម្ដេចនាយក​រដ្ឋមន្ត្រី​បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ ឲ្យ​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល​៕