អ្នកកាសែត​ម្នាក់ ត្រូវ​មន្ត្រី​ប៉េអឹម​បើករថយន្ត​បុក​ដាច់​ប្រអប់ជើង​ម្ខាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

ខេត្តរតនគិរី ៖ មន្ត្រី PM ម្នាក់​បើករថយន្ត​បុក​អ្នកកាសែត​ពេញទំហឹង​បណ្តាលអោយ​ផ្លោង​ជាច្រើន​ត្រឡប់​ទៅ​ធ្លាក់​ចូលក្នុង​ប្រឡាយ​ចិញ្ចើមផ្លូវ​រងរបួស​ធ្ងន់ធ្ង​រ​
​ចំណែក​ម៉ូតូ រង​ការ​ខូច​ខ្ទេច​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់់​ចរាចរ​ដ៍​រន្ធត់​នេះ​កើតឡើង កាលពី​យប់​ថ្ងៃទី​16​ខែមករា​ឆ្នាំ​2019 វេលា​ម៉ោង 6.15​នាទី តាម​កំណាត់​ផ្លូវជាតិ​លេខ​78​នៅត្រង់ចំណុច​ទល់មុខ​ប៉ុ​ស្ថិ៍​នគរបាល​សង្កាត់​កាចា​ញ​ស្ថិត​ក្នុងភូមិ​បួន សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​: មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​. បា​ឡែ​ន​ព័​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 4498 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ផន រ​ដ្ធា​ហៅ​ក្រៅ (​សេរី )​អាយុ 38​ឆ្នាំ ជនជាតិខ្មែរ ជាម​ន្ត្រី​PM រង​ក្រុង​បាន​លុង និង​មាន​ទីលំនៅ ភូមិ ទេស​ដ៍ អន្លុង សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។ ប្រភព​បន្តថា រថយន្ត​នេះ​ឃើញ​ធ្វើដំណើរ​ចេញពី​ក្រុង​បាន​លុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បង្ក​មួយគ្រឿង​នេះ​បាន​វ៉ា​ចែង​ជាមួយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​មិន​ស្គាល់​ម៉ាក តែ​ចៃដន្យ​ចែង​មិន​ផុត​ក៍​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​អ្នកកាសែត​កំពុង​ធ្វើចរាចរ​បញ្ច្រាស់ទិស​ពី​លិចទៅ​កើត​ចំ​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ជនរងគ្រោះ​ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ទៅ​ចិញ្ចើមផ្លូវ រងរបួស​បាក់​ភ្លៅ​ទាំងសងខាង និង​ប្រអប់ជើង​ខាងឆ្វេង​បាន​ដាច់ចេញពី​ជើង​ធ្លាក់​ទៅ​ម្តុំ​ក្នុងព្រៃ រីឯ ម៉ូតូ​បែក​ម៉ា​សុ​ិ​ន ខូច​ខ្ទេចខ្ទី​ទាំងស្រុង​។​

ប្រភព​ដដែល​បាន​បន្តថា​: ភាគី​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុច សា​វ័​ន្ត ភេទ​ប្រុស អាយុ​21​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​1 តា​ស៊ុយ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មានមុខ​របរ ភ្នាក់ងារ​អ្នក​សារ​ព័​តិ៍​មាន បំរើអោយ​អង្គភាព KH TV អន​ឡាញ ប្រចាំខេត្ត​រតនគិរី​។​និង​ជា​កូនប្រុស​បង្កើត​តែមួយគត់​របស់លោក អ៊ុច សា​វុ​ទ្ធ អ្នកកាសែត​កម្ពុជា​ថ្មី ប្រចាំខេត្ត​រតនគិរី​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន លោក សួន សាវុធ នាយ​ប៉ុ​ស្ថិ៍​នគរបាល សង្កាត់​កាចា​ញ បាន​បញ្ជា​កងកម្លាំង​ប៉ុ​ស្ថិ៍​ជួយ​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​និង​នគរបាល​ចរាចរ​ផ្លូវគោក​អោយ​ចុះមក​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ផង​។ ជាពិសេស​ជួយ​សម្រួល​ចរាចរ​ព្រោះ​ចំណុចកើតហេតុ​ជាទី​ង​ងិ​ត​ស្លុង ប្រើប្រាស់​ភ្លើង​ពិល​ជា​សញ្ញា​ចរាចរ​ការពារ​ទោច​ក្រ​យាន្ត​យន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​ឆ្លងកាត់​ឥតឈប់ឈរ​នោះ​។​

​នៅ​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ​ផងដែរ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ និង​ក្រុមគ្រួសារ​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​

​ចំណែក​រថយន្ត​បង្ក និង ម៉ូតូ ជនរងគ្រោះ​​សមត្ថកិច្ច​បាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ លោក មឿង សារិទ្ធ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​បានអោយ​អ្នក​សារ​ព័​តិ៍​មាន​តាម​ទូរស័ព្ទ​ដោយ​ប្រយោល​នា​ល្ងាច​ថ្ងៃទី​17 ខែ​ឆ្នាំ​ដដែល​នេះ​ថា​:​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ លោក​ពុំទាន់​ស​ន្និ​ដ្ធា​ន​ថា​ខាង​ណា​ខុស​ឬ​ត្រូវ​នោះទេ​រងចាំ​កោះហៅ​ភាគី​ទាំងសងខាង​មកជួប​គ្នា​សិន​តែ​ការវាស់វែង​ពី​កម្លាំង​ជំនាញ​នៅ​ចំណុចកើតហេតុ​គឺមាន​កំណត់ហេតុ​គ្រប់គ្រាន់​រួចហើយ​៕