កងឯកភាព​ស្រុក​រវៀង ចុះបង្ក្រាប​ការរុករក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​តំបន់ភ្នំ​លង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ព្រះវិហារ ៖ រយ​:​ពេល​មួយថ្ងៃ​ពេញ​នៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩​នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករ​វៀង​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុករ​វៀង​បាន​ដឹកនាំ​កំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ចុះ​ត្រួតពិនិត្យ​ទីតាំង​រ៉ែ​ខុសច្បាប់​ជាច្រើន​កន្លែង​និង​ឲ​រុះរើ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រកប​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នៅ​តំបន់ភ្នំ​អន្លង់​និង​ភ្នំ​បុស​តា​ថោង ស្ថិតនៅ​ក្នង​ស្រុក​រវៀង​
​លោក ហោ ប៊ុនហួរ បាន​ប្រាប់​ឲ​ដឹងថា ការចុះ​នែ​នាំ​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​បានធ្វើ​កិច្ចសន្យា​ដល់​ពួកគាត់​ឲ​រុះរើ​ម៉ាស៊ីន និង​សម្ភារ​:​ប្រកប​អាជីវកម្ម​រ៉ែ​មាស ឲ​រួច​ក្នុង​កំឡុង​ថ្ងែ​ដែល​កងកំលាំង​ចុះមក​នៅថ្ងៃនេះ បើ​មិន​ដូច​ច្នោះ​ទេ​និង​មាន​វិធានការ​ក្ដៅ ដោយ​យក​កំលាំង​ចុះ​រុះរើ​និង​ដកហូត​សម្ភារ​:​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ​។

ហើយ​ក្នុងពេល​ចុះមក​អនុវត្តន៍​នៅថ្ងៃនេះ​ដែល​កងកំលាំង​បាន​ចុះ​រុះរើ​ក​ន្លែ​​ង​ធ្វើ​អា​ជីក​ម្ម​វ៉ែ​មាស​បាន​ចំនួន ៦ កន្លែង​និង​ឲ​រុះរើ​ដោយ​ខ្លួនឯងបាន​ចំនួន​៨​កន្លែង​ព្រមទាំង​ឲ​គ្រឿងចក្រ​« អេ​ស្កា​»២​គ្រឿង​និង​រថយន្ដ​ដឹក​ដី​ចំនួន​៥​គ្រឿង​ឲ​ដក​ចេញពី​តំបន់​រ៉ែ​មាស​ខាងលើ​នោះ​ជាបន្ទាន់​។​

​គួ​រំលឹក​ផងដែរ​ថា​អាជ្ញាធរ​ស្រុករ​វៀង​បាន​ចុះបង្ក្រាប​ជា​ហូរហែរ​តែ​ក្រុម​ឈ្មួយ​ទាំងនោះ​តែងតែ​ប្រ​ព្រិត​ជា​ដដែល​ដូច​ជាកា​វែង​ចក​តែប៉ុណ្ណោះ​។​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​លើកឡើង​ថាបើ​ក្មោច​ស្រុក​មិន​ឲ្យ​ដៃ​ក្មោច​ព្រៃ​វា​មិន​ហាន​ចូលទៅ​ផលិត​រ៉ែ​មាស​នៅ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​បែប​នោះទេ ៕ ស . ស​.