អន្តរក្រសួង​កំពុង​ពិនិត្យ​ការបង្កើន​ចំនួន​ស្ពាន​ប្រអប់ និង​ស្ពាន​អាកាស​តាមផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ភ្នំពេញ ៖ កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន បាន​គាំទ្រ​លើ​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ របស់​ក្រុមហ៊ុន China Road and Bridge Corporation ប៉ុន្តែ​បានស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ សិក្សា​ឡើងវិញ​អំពី​ការបង្កើន​ចំនួន​ស្ពាន​ប្រអប់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

​ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង​។ ផ្លូវ​នេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន សរុប​ប្រហែល​៥៧,១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​មនុស្ស និង​សត្វព្រៃ​ឆ្លងកាត់​ចំនូ​ន ៣៥២​កន្លែង​ផងដែរ​៕