នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ទៅ​ជួប​ប្រធានាធិបតី​ចិន​នៅ​ដើម​សប្តាហ៍​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​​លោក លី​ចាន់​ស៊ូ (LiZhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​, លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន ព្រមទាំង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុង​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន ពីថ្ងៃ​ទី ២០ ដល់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​។

​ជំនួប​ពិភាក្សា​ខាងលើនេះ នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។​