មន្ត្រី​ជំនាញ បារម្ភ​ពី​ចំនួន​ត្រីក​ម្រ​ធ្លាក់ចុះ​ដោយសា​ការនេសាទ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា អ្នកនេសាទ​មានការ​កើនឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ហើយ​ពូជ​ត្រី​សំខាន់ៗ​មួយចំនួន បាន​នឹង​កំពុង​រង​ការ​ផុត​ពូជ ដោយ សារ​អ្នកនេសាទ​ខ្លះ លួច​នេសាទ នៅតាម​អន្លង់​អភិរក្ស បង្ក​ផលប៉ះពាល់​ដល់​ពូជ​ត្រី ពិសេស​ការប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​តែម្តង​។​

​ចំណែក​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី​លោក ឆែម ប៊ុនធឿន ក៏បាន​អះអាង​ដែរ​ថា បច្ចុប្បន្ន​ប្រភេទ​ត្រី​សំខាន់ៗ​សម្រាប់​ការធ្វើ​នេសាទ ជា​លក្ខណៈ​គ្រួសារ​កម្រ​បាន​ជួបប្រទះ​ណាស់​។

នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​បាត់ បង់​ទៅៗ​។​លោក​ថា កត្តា​នេះ​សូម​ប្រជា​នេសាទ​គួរ​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់គ្នា ឲ្យ​បាន​គ្រប់​រដូវ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ហើយ​ងាក​ត្រឡប់មក​ប្រើប្រាស់​មង ឬ​ដាក់​សន្ទូច លប ទ្រូ ។​ល​។ ជា​លក្ខណៈ​គ្រួសារ​វិញ ៕​ ​