​រដ្ឋបាល​ក្រុង​គ្រោង​សង់​ផ្លូវ​ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ភ្នំពេញ គ​.​ម​. លេខ​៦ ចម្ងាយ​ជិត​៧ គ​.​ម​.
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ស្របតាម​បណ្តោយ​អតីត​ផ្លូវ​រថភ្លើង ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​ផ្លូវ​លេខ​R6 បឹងកក់ ដែលមាន​ប្រវែង​សរុប ៦,២​គីឡូម៉ែត្រ ដោយ​អនុវត្ត​ជា​ពីរ​ជំហាន​។

ការសម្រេច​អនុញ្ញាត​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ​៧០ មកដល់​មហាវិថី គីម អ៊ី​ល​អ៊ុង ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។

​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ នេះ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញថា ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ទៅ​រង្វង់​មូល​គួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ ដល់​ចំណុច​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន មាន​លំហូរ​ចរាចរណ៍​យ៉ាងខ្លាំង និង​តែងតែ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​៕