​ប៉ូលិស​សេដ្ឋកិច្ច​ក្រុង​លោក សុខ រ័ត្ន និង​បក្សពួក កំពុង​ល្បី​រឿង​គាប​អាជីវករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2019 ក+ ក-

​ភ្នំពេញ ៖ ៖ នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ មានរឿង​ធំ​មួយ​ផ្ទុះឡើង​ក្នុង​រាជធានី​ភ្នំពេញ អ្នករកស៊ី​ដឹកទំនិញ ឃ្លាំង​ស្តុក​ទំនិញ និង​ផ្ទះ​ស្តុក​ទំនិញ គ្រប់​ប្រភេទ​កំពុងតែ​ព្រួយ​បារ​ម្មណ៍ ចំពោះ​ក្រុម​ប៉ូលីស​សេដ្ឋកិច្ច​ក្រុងភ្នំពេញ ដែលមាន​ឈ្មោះ សុខ រ័ត្ន​,​ម៉េង ហ៊ុយ​,​អៀម ផល្លី​,​ជុំ ដារ៉ាវុធ​,​ឯម សុផាត និង សុខ ហាក់ កំពុងតែ​ដើរ​ធ្វើ​ព្យុះភ្លៀង​ក្នុង​ក្រុងភ្នំពេញ​។​
​ ​

ប្រភពពី​ក្រុមអាជីវករ បាន​បញ្ជាក់ថា ក្រុម​លោក សុខ រ័ត្ន និង​បក្សពួក តម្រូវអោយ​អ្នករកស៊ី​បង់លុយ​អោយ​គ្រប់​រូបភាព​ទាំងអស់ ពីមុន​ធ្លាប់​បង់​តែ​១ ឥឡូវ​បង់​មួយ​ទ្វេ​ជា​ប្រាំ ថែមទាំង​ប្រើពាក្យ​សម្តី​គំរាម​គំហែង ទៅលើ​អាជីវករ​ទៀតផង​។ ពេលនោះ​អ្នករកស៊ី​សួរថា ចុះ​ក្រុម​លោក​បញ្ញា ពួកគេ​បាន​ឆ្លើយ​ព្រមៗ​គ្នា​ថា ក្រុម​លោក​បញ្ញា ត្រូវបាន​គេ​ដក​ចោល​ហើយ ឥឡូវនេះ​ក្រុម​ខ្ញុំ​មក​ជំនួស និង​ជា​អ្នកដើរ​ប្រមូល​លុយ​អោយ​លោក ស ថេត​។

​ដដែល​បាន​បន្តទៀតថា ពីមុន​លោក ស ថេត បាន​យក​លោក សុខ រ័ត្ន មក​ម្តង​ហើយ តែ​ត្រូវ​បណ្តេញចេញ​ទៅវិញ ដោយសារ​កាលនោះ​ប៉ះពាល់​ខ្លាំងពេក​។ តែ​ឥឡូវ​មកវិញ​ខ្លាំង​លើស​មុន មិនដឹងថា លោក ស ថេត ត្រូវ​ថ្នាំ​សណ្តំ លោក សុខ រ័ត្ន ប៉ុន្មាន បានជា​ហ៊ាន​ប្រើ​មនុស្ស​ក្រៅ​អង្គភាព​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង ដើរ​ប្រមូល​លុយ​ជំនួស​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង ទៅវិញ ដូច​ខ្វះ​មន្ត្រី​ជំនាញ​ធ្វើការ​..​។​

​សូមបញ្ជាក់ថា លោក សុខ រ័ត្ន នេះ​ជា​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ទេ ហើយ​មក​ធ្វើការ​តំណាងអោយ​ប៉ូលីស​សេដ្ឋកិច្ច​ក្រុង តើ​ថ្នាក់ដឹកនាំ​ក្រសួង​មានបាន​ដឹង​ទេ ពិសេស សម្តេច​ក្រឡាហោម ស ខេង , នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង ឯកឧត្តម ឱម យ៉ិនទៀង គួរ​ណាស់​ចុះ​ស៊ើបអង្កេត​អោយបាន​ត្រឹមត្រូវ កុំអោយ​លោក ស ថេត និង​បក្សពួក ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដែលមាន​អម​ទាំង​លិខិត​បេសកម្ម​ផងដែរ​។ គួររម្លឹកថា នៅពេល​ថ្មីៗ​នេះ ក្រុម​លោក សុខ រ័ត្ន និង​បក្សពួក ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​គ្រប់​ប្រភេទ​ទូទាំង​រាជធានី​ភ្នំពេញ ទៅជូន​លោក ស ថេត​។

​សូមបញ្ជាក់ថា សព្វថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា មន្ត្រី​ទាំងអស់​ត្រូវតែ​បំរើ​រាស្ត្រ មិនមែន​ទៅជា​ន់ករ​រាស្ត្រ​នោះទេ ដូច្នេះ​សូម​ក្រុម​លោក សុខ រ័ត្ន និង​បក្សពួក កុំ​ចេះតែ​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​អោយសោះ​។ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ សារព័ត៌មាន សង្គម និង​កីឡា បានធ្វើការ​ទំនាក់ទំនង​ទៅ​លោក ពិន បញ្ញា ប៉ុន្តែ​ទូរស័ព្ទ​របស់គាត់​មិនអាច​ទាក់ទង​បាន​៕