ប៉ូលិស​បំបែកសំបុក​គ្រឿងញៀន​ជនបរទេស​ក្នុង​ក្លឹប PRO ចាប់ខ្លួន​៥៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ភ្នំពេញ ៖ ប៉ូលិស​ចាប់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៨​នាក់ (​ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ​) ពាក់ព័ន្ធ​នឹង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ត​ប្រូ (PRO) ដែលមាន​ទីតាំងនៅ​លើផ្លូវ​មុ​នី្ន​វង្ស ផ្ទះ​លេខ​៧៥៧-៧៥៨ ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ការបើក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​នេះ បានធ្វើ​ឡើង​នៅ​ម៉ោងជាង ១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។ របាយការណ៍​របស់​ម​ន្ទីរ​ប្រឆាំង​គ្រឿ​ញៀន បាន​ឲ្យ ដឹងថា ជនសង្ស័យ​ចំនួន​៥៨​នាក់​(​ស្រី​២៤​នាក់​) ដែល​ចាប់ខ្លួន រួមមាន​៖-​ជនជាតិ​ចិន​២៩​នាក់ -​ជនជាតិ​វៀតណាម ២៣​នាក់​-​ជនជាតិ​ថៃ​០២​នាក់​-​ជនជាតិ​កូរ៉េ​ចំនួន ០១​នាក់​-​និង​ជនជាតិខ្មែរ​៣​នាក់​។​

​ជាមួយគ្នានេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏បាន​ស្នើសុំ​ដល់​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បិទ​ទីតាំង​ក្លឹប​កម្សាន្ត​នេះ​ជា​បណ្តោះអាសន្ន និង​ស្នើសុំ​ដកហូត​ច្បាប់​ធ្វើ​អាជីវកម្ម​ជា​ស្ថាពរ​ផងដែរ​៕