សត្វ​ក្រពើ​ភ្នំ​នៅ​កម្ពុជា រង​ការបាត់បង់​ស្ទើរ​ផុត​ពូជ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ភ្នំពេញ ៖ សត្វ​ក្រពើ​ភ្នំ ធ្លាប់មាន​ចំនួន​ច្រើនណាស់​ក្នុង​តំបន់​ទំនាប​កណ្តាល​អាស៊ីអាគ្នេយ៍ នៅតាម​ទីជម្រក​តំបន់ដីសើម មានដូចជា​ទន្លេ បឹង តំបន់​ដី​លិច​ទឹក និង​តំបន់​វាល​ល្បាប់​។

ប៉ុន្តែ​ប្រភេទ​សត្វ​នេះ បាន​បាត់បង់​ប្រហែល ៩៩% នៃ​ជម្រក​ប្រវត្តិសាស្ត្រ​របស់​វា (​បើ​យោងតាម​របាយការណ៍ FFI)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF-​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។​

​ប្រភេទ​សត្វ​ក្រពើ​ភ្នំ​ត្រូវបាន​ចាត់ថ្នាក់​ជាស​ត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​បន្ទាប់មក​ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត ក្នុង​ឆ្នាំ​១៩៩៦ ក្នុង​បញ្ជី​ក្រហម IUCN​។ បច្ចុប្បន្ន​ប្រភេទ​សត្វ​ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ល្មូ​ន​ដ៏​កម្រ​បំផុត​របស់​ពិភពលោក ហើយ​មាន​របាយ​ចំនួន​នៅ​រាយប៉ាយ និង​តិចតួច​បំផុត ក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ថៃ និង​វៀតណាម​៕