ភ្លើង​ទៀនធូប​បង្ក​ឲ្យ​ឆេះ​ផ្ទះ និង​សម្ភា​រះ​ទ្រព្យ​ស្ប​ត្តិ​អស់់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2019 ក+ ក-

​ខេត្តកំពង់ចាម ៖ ការអុច​ទៀនធូប​លើ​អាសនៈ​ជាទី​សក្ការៈ សុំអោយ​ជីដូន​ជីតា ឬ​វត្ថុ​ស​ក្ក័​សិទ្ធិ​ក្នុង​លោក​អោយជួយ​ថែរក្សា​យើង តែបើ​ខ្លួនឯង​ផ្ទាល់​មិនបាន​ប្រុងប្រយ័ត្ន​វា​នឹង​បង្ក​ជា​មហន្តរាយ ដែល​មិន​អាចអោយ​បារមី​ជួយ​យើង​បាន​នោះឡើយ​។

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង ១៥​នាទី លោក​អធិការនគរបាល​ស្រុក​ចំការលើ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ភ្លើង​ឆេះ​ផ្ទះ របស់​ឈ្មោះ វេ​ង ងា​ន់​សេង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

លោក​អធិការ​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន ភ្លាម​លោក​អធិការនគរបាល​ស្រុក​ចំការលើ បាន​ដឹកនាំ​កម្លាំង និង​បាន​បញ្ចេញ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​អធិការដ្ឋាន ១​គ្រឿង ចុះទៅ​កន្លែងកើតហេតុ ។ ជាមួយគ្នានេះដែរ​លោក​អធិការ​ក៏បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ដ បាន​បញ្ជា​អោយ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​ខេត្ត ១​គ្រឿង ,​អធិការដ្ឋាន​ស្រុក​កំពង់សៀម ១​គ្រឿង និង​របស់​អធិការដ្ឋាន​ស្រុក​ស្ទឹងត្រង់ ១ គ្រឿង​ចេញ​ប្រតិ​ប​ត្ត​ការជួយ ដើម្បី​ការពារ​កុំអោយ​រាលដាល​ទៅផ្ទះ​ផ្សេងទៀត ។ លោក អធិការ​បាន​បញ្ជាក់ថា​ក្នុង​កិច្ច​អន្តរា​គម​ន៏​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប ចំនួន ៤ គ្រឿង អស់​ទឹក​ចំនួន ៦ រថយន្ដ គឺ -​រថយន្ត​អធិការដ្ឋាន​ស្រុក​ចំការលើ ១ គ្រឿង អស់​ទឹក ៣ រថយន្ដ -​រថយន្ត​ស្នងការដ្ឋាន ១ គ្រឿង អស់​ទឹក ១ រថយន្ដ -​រថយន្ត​ស្រុក​កំពង់សៀម ១ គ្រឿង អស់​ទឹក ១ រថយន្ដ និង​ស្រុក​ស្ទឹងត្រង់ ១ គ្រឿង អស់​ទឹក ១ រថយន្ដ​។ នៅវេលា​ម៉ោង​១២:០០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​អគ្គី​ភ​យ័​បាន​រលត់​ទាំងស្រុង​។ -​ករណីនេះ​បណ្តាលអោយ​របួស​មនុស្ស​កំរិត​ស្រាល ចំនួន ២​នាក់ ដោយសារ​រលាក​អណ្ដាតភ្លើង​: ១.​ឈ្មោះ សឹ​ប គឹម​ស៊ី ភេទ​ស្រី អាយុ ៦៤​ឆ្នាំ (​ជា​ម្ដាយ​) ២.​ឈ្មោះ អែន ស្រី​ទូច ភេទ​ស្រី អាយុ ៣៤ ឆ្នាំ (​ជា​កូន​) និង​ឆេះ​អស់​ផ្ទះ ១​ខ្នង ទំហំ ៦​ម៉ែត្រ x ១៤​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង ថ្ម​ខាងក្រោម​។ ចំពោះ​សម្ភា​រះ​បាត់បង់​មាន​: ប្រាក់ ៣០​ម៉ឺន​រៀល ,​គ្រែ​៣ ,​ទូ​ខោអាវ​៥ ម៉ាស៊ីនបោកខោអាវ​១ ទូទឹកកក​១ ស្រូវ​១៥​បេ ទូរទស្សន៍ ៣​គ្រឿង​។ សមត្ថកិច្ច​បានអោយដឹង​ថា អគ្គីភ័យ​នេះ បណ្តាលមកពី​ភ្លើង​ធូប អុជ​នៅ​ថ្ងៃសីល​៕ ដោយ ៖ សុផល​