ខេត្តកំពង់ធំ បង្កើត​ស្រុក​មួយ​ថ្មី​ឈ្មោះ «​ស្រុក​តាំងគោក​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2019 ក+ ក-

​ខេត្តកំពង់ធំ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ស្រុក​ថ្មី​មួយទៀត​នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការ គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​។ ស្រុក​បង្កើត​ថ្មី​នេះ មាន​ឈ្មោះថា «​ស្រុក​តាំងគោក​» ដោយ​កាត់​យក​ឃុំ ចំនួន​៨ ចេញពី​ស្រុក​បារាយណ៍ រួមមាន​៖ ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​សូ​យោង ឃុំ​ស្រឡៅ ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​អណ្តូង​ពោធិ៍ ដោយបាន​កំណត់​យក​ទីតាំង​រដ្ឋបាល​សាលាស្រុក ស្ថិតនៅក្នុង​ឃុំ​សូ​យោង​។

​សូមបញ្ជាក់ថា ខេត្តកំពង់ធំ គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ចំ​កណ្តាល​ផ្ទៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​សរុប ១៣.៨១៤​គីឡូម៉ែត្រ​ការ៉េ ដោយ​បែង​ចែកជា ៨​ស្រុក​-​ក្រុង​, ៨១​ឃុំ​-​សង្កាត់ និង ៧៣៤​ភូមិ បូក បន្ថែម​ជាមួយ​ស្រុក​ទើប​បង្កើត​ថ្មី​មួយ​ថែមទៀត ដូច្នេះ​ស្រុក​-​ក្រុង​ក្នុង​ខេត្តកំពង់ធំ ឡើងដល់​៩​ហើយ ។ ស្រុក​-​ក្រុង​ទាំង​៩ នោះ​រួមមាន​៖ ក្រុង​ស្ទឹងសែន​, ស្រុក​បារាយណ៍​, ស្រុក​កំពង់ស្វាយ​, ស្រុក ប្រាសាទ​បល្ល័ង្ក​, ស្រុក​ប្រាសាទ​សំបូរ​, ស្រុក​សណ្ដាន់​, ស្រុក​សន្ទុក​, ស្រុក​ស្ទោង និង ស្រុក តាំងគោក​៕