គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៨ ខែមករា ស្លាប់​៥​នាក់ របួស​២៣​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2019 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៣​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៦​នាក់ និង​របួសធ្ងន់​១៧​នាក់ ។

​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន ១៤ គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, គោយន្ត​១​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ២៩៧​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ១២៦​នាក់​, របួសធ្ងន់ ៣០០​នាក់ និង​របួសស្រាល ១៦៣​នាក់​៕