បង្ក្រាបសង្វៀនជល់មាន់ចាប់បានមាន់១៤ក្បាល ម៉ូតូ១៨គ្រឿង ចំណែកម្ចាស់រត់បាត់អស់
បន្ទាយមានជ័យ ៖ សង្វៀនប្រជល់មាន់មួយកន្លែង ត្រូវបានកម្លាំងប៉ូលីសចុះទៅបង្ក្រាប ផ្អើលអ្នកលេងរត់គេចបាត់អស់ បន្សល់ទុកសម្ភារៈវត្ថុតាង រួមមាន មាន់ជល់ចំនួន ១៤ក្បាល ម៉ូតូ១៨គ្រឿង និងសម្ភារៈជាច្រើនទៀត។
ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ព្រំ សាខន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិ្តការនេះ សមត្ថកិច្ចបានប្រមូលយកវត្ថុតាងទាំងអស់ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ថ្មពួក ដើម្បីរៀបចំឯកសារបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បី ចាត់វិធានការបន្តតាមច្បាប់៕