ខេត្តកំពង់ចាម ៖ ទឹកប្តូរនិស្សយ័បានធ្វើអោយបងប្អូនទាំង២ក្លាយជាសត្រូវហើយក៏ប្រើអំពើហឹង្សាវាយប្រហារគ្ទៅវិញទៅមកបណ្តាលអោយរងរបួសទាំងសងខាងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថាករណីហឹង្សាដោយចេតនាទៅវិញទៅមកនេះបានកើតឡើងនៅថ្ងៃទី២៨ខែមករា២០១៩វេលាម៉ោង១៩និង៣០នាទីនៅចំណុចត្រពាំងជ្រៃ ស្ថិតក្នុងភូមិពាមក្នុង.ឃុំពាមកោស្នា.ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម រវាង(បងថ្លៃនិងប្អូនថ្លៃ) បន្ទាប់ពីផឹកស្រាជាមួយគ្នារួចមក។ ប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅរសៀលថ្ងៃកើតហេតុ ឈ្មោះយិន.សុខជា ភេទប្រុសអាយុ៣៧ឆ្នាំ(ត្រូវជាបងថ្លៃ)និងឈ្មោះម៉ៅ.ប្រុស ភេទប្រុសអាយុ52ឆ្នាំ(ត្រូវជាប្អូនថ្លៃ)ទាំងពីរនាក់មានទីលំនៅចំណុចកើតហេតុខាងលើ បាននាំគ្នាលេងប៊ៀផឹកស្រានៅក្រោមផ្ទះប្អូនថ្លៃ រហូតស្រវឹងធ្លាក់ភ្នែករៀងៗខ្លួនរួចមកក៏មានជម្លោះពាក្យសំដីគ្នា។
បន្ទាប់មកអ្នកទាំង២ ក៏បានវាយគ្នាទៅវិញទៅមក ហើយក៏ត្រូវសាច់ញាតិបំបែកបែកគ្នា ហើយឈ្មោះម៉ៅ.ប្រុស (ត្រូវជាប្អូនថ្លៃ)បានឡើងទៅដេកលើផ្ទះរបស់ខ្លួន ។ បន្ទាប់មកឈ្មោះយិន.សុខជា ត្រូវជាបងថ្លៃបានយកកូនកាំបិតលបឡើង ទៅលើផ្ទះតាមរានខាងក្រោយ រួចចាក់ទៅលើប្អូនថ្លៃឈ្មោះម៉ៅ.ប្រុស បណ្តាលអោយធ្លាយពោះហើយក៏មានការវាយប្រតាយប្រតប់គ្នាម្តងទៀត ប៉ូលិសបានបន្តថាករណីនេះបណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ប៉ូលិសបានបន្តថា ទទួលបានពត៍មាននេះភ្លាម លោក ប៉ាក ជាតិ បាន អោយ កំលាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងចងក្រងសំណុំរឿងតាមនិតិវិធី។ ដោយ ៖ សុផល