ក្នុងខែមករា ឆ្នាំនេះ អ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាចំនួន ១៤៨នាក់ និងរបួស៥១៧នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2019 ក+ ក-

ភ្នំពេញ ៖ រយៈពេលពេញមួយខែមករា ឆ្នាំ២០១៩ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៣៣១លើក សម្លាប់មនុស្សសរុប ១៤៨នាក់ និងរបួសធ្ងន់ ស្រាលចំនួន ៥១៧នាក់ ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍គិតពីម៉ោង ២ ថ្ងៃទី៣០ ដល់ម៉ោង២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់ ៤នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន ៨នាក់ ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្ក ឲ្យមានមនុស្សស្លាប់ និងរបួសសរុប ១២នាក់នៅថ្ងៃទី៣១ ខែមករានេះ គឺកើតឡើង ដោយ សារហេតុការ ប៉ះទង្គិច ចំនួន ៩លើក ។

សូមជម្រាបថា ក្នុងរយៈពេល៣១ថ្ងៃ នៃខែមករា នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសបានកើតឡើង ៣៣១លើក សម្លាប់មនុស្សសរុប ១៤៨នាក់ របួសធ្ងន់ ស្រាលចំនួន ៥១៧នាក់ ៕