ជន​ឆក់​កាបូប​ជនបរទេស​ម្នាក់ បាន​លោត​ពីលើ​ខន​ដូ​កម្ពស់​៧​ជាន់​ស្លាប់​ពេល​សមត្ថកិច្ច​ឡោមព័ទ្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2019 ក+ ក-

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ចចាប់​ដាក់​ខ្នោះ និង​ម្នាក់ទៀត​បាន រត់ឡើង​ទៅលើ​អាគារ​ជាន់​ទី​៧​នៃ​ខន​ដូ​មួយកន្លែង ហើយ​លោត​ចុះមក​ក្រោម​បណ្តាល​ឲ្យ​រងរបួស​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ស្ថិតនៅ​ផ្លូវ​លេខ​១២៣ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១​និង​០០​នាទី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​បើ​យោងតាម​សមត្ថកិច្ច​ប៉ុស្តិ​បឹងត្របែក និង​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន បានឱ្យដឹងថា មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​របស់​កម្លាំង​អធិការដ្ឋាន​ខណ្ឌចំការមន បាន​ចុះ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រដូវចូលឆ្នាំ​ចិន វៀតណាម​។​

​ពេលដែល​ទទួល​ព៍​ត័​មាន​ថា​មាន​ក្រុមចោរឆក់​កាបូប​ពី​ជនបរទេស​បានសម្រេច ភ្លាមៗ នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន សហ​ការណ៍​ជាមួយ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹងត្របែក បានចេញ​ដេញ​ប្រផិត​ប្រ​ភី​ញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​វាយខ្នោះ​បញ្ជូនទៅ​សាកសួ​នៅ​ប៉ុស្តិ៍នគរបាល​បឹងត្របែក​​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត បាន​ព្យាយាម​រត់គេច​ពី ​សមត្ថកិច្ច​ផ្លោះ​ចូលក្នុង​ខន​ដូ ជាន់​ទី​៧ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឡោម​ព​ទ្ធ័ ដើម្បី​ចូលទៅ​ចាប់​ជនសង្ស័យ​។ ខណៈដែល​ជនសង្ស័យ​បានឃើញ​សមត្ថកិច្ច មានការ​ភិតភ័យ​បាន​លោត​ចុះ​ពី​ជា​ន់ទី​៧ ធ្លាក់ចុះ​មកលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ បណ្ត​ល​ឲ្យ​បែកក្បាល​ហូរឈាម​ចេញ​តាម​ស្លឹកត្រចៀក​ស្លាប់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ចំការមន បាន​ចុះ​ធ្វើការ​ពិនិត្យ​សព​ជនសង្ស័យ​ខាងលើ ដើម្បី​រក​មធ្យោបាយ​លើកសព​ទម្លាក់​មកក្រោម និង​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​​ចំណែក​ជន សង្ស័យ​ម្នាក់ទៀត កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​