៣ថ្ងៃចូលឆ្នាំចិន ស្លាប់២៩នាក់ របួសធ្ងន់ស្រាល ៦៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2019 ក+ ក-

ភ្នំពេញ ៖ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ ឲ្យ ដឹងថា មនុស្ស ២៩នាក់បានស្លាប់ និង៦៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុង គ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេសរយៈពេល៣ថ្ងៃ (ថ្ងៃទី០៤-០៦ ខែកុម្ភៈ) នៃពិធីបុណ្យ ចូលឆ្នាំចិន កើតឡើងចំនួន៥២លើក។

របាយការណ៍បន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេសរយៈពេល៣ថ្ងៃ កើតឡើង ចំនួន៥២លើកបណ្តាលឲ្យខូចខាតម៉ូតូ៦០គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្តធំ៨គ្រឿង, យានផ្សេងៗ៧គ្រឿង និងថ្មើរជើង៣នាក់ ហើយមូលហេតុដែលកើតគ្រោះថ្នាក់ ចរាចរណ៍ ច្រើនជាងគេ គឺដោយសារបើកបរល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ ស្តាំ បត់គ្រោះថ្នាក់ជាដើម។

ដោយឡែកសម្រាប់តែថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើត ឡើង ចំនួន៩លើក ស្លាប់មនុស្ស៦នាក់ និង៩នាក់រងរបួសធ្ងន់ស្រាល បណ្តាលឲ្យខូចខាត ម៉ូតូ ចំនួន១០គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្តធំ២គ្រឿង និងថ្មើរជើងម្នាក់៕