មន្ត្រី​យោធា​ម្នាក់​ស្រវឹង​ដក​កាំភ្លើង​បាញ់​មេឃ​៣​គ្រាប់ ​នៅរមណីដ្ឋាន ទឹកធ្លាក់​ស្រែអំពិល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2019 ក+ ក-

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​យោធា​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ស្ថិតនៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​​ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​រសៀល​ម្សិលមិញ​។​

​តាម​ប្រភពព័ត៌មាន​ពីដំបូង​របស់​សមត្ថកិច្ច​នគរបាល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​កើតហេតុ គេ​ឃើញយោធា​ខាងលើដែល​គេ​ស្គាល់ ឈ្មោះ រ៉េ​ន រិ​ទ្ធី ក្នុងស្ថានភាព​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី ម៉ាក​កា៥៤ បាញ់​ចំនួន៣គ្រាប់ ប៉ុន្តែ​ផ្ទុះ​តែ៣គ្រាប់ ផ្អើល​ភ្ញៀវ​ទេសចរណ៍ កំពុងកម្សាន្ត​លេង​សប្បាយ​នឹងទឹកជ្រោះ បណ្ដាល​ឲ្យ​ភ្ញៀវ ខ្លះ​រត់​ឡើងគោក ខ្លះទៀត​រត់​ចូល​រថយន្ត​យ៉ាង​ប្រញាប់បើក​ចេញពី​តំបន់​នោះ​ជាបន្ទាន់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច រួមទាំង​ប្រជា​ការពារ​និង​សហគមន៍​ទេសចរណ៍​ការពារ​នៅ​កន្លែងកើតហេតុ​បាន​ចាប់​ឃាត់ខ្លួន​ជនបង្ក​រួច​បញ្ជូន​មកកាន់​អធិការនគរបាល​​ស្រុក​ទឹកផុស ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​បន្ត​ចាត់ការ​បន្ត​៕