ជិតដល់ថ្ងៃរោងការ នារីម្នាក់ត្រូវរថយន្តកិនស្លាប់ នៅសង្កាត់ក្រាំងធ្នង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2019 ក+ ក-

ភ្នំពេញ ៖ នារីកកម្មកានីរោងចក្រម្នាក់ ត្រូវបានស្លាប់ភ្លាមៗក្រោយពេលជិះម៉ូតូទាក់ដៃចង្កូតគ្នា ខ្ទាតចូលកង់រថយន្តបណ្តាលឱ្យរថយន្តកិនបែកក្បាលស្លាប់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ២០១១ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។

ប្រភពព៍ត័នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើ បានជិះម៉ូតូសេ១២៥សេរីពណ៌ពាក់ស្លាកលេខពោធិសាត់ 1T 3318 ឆ្នាំ២០១៨ ចេញពីបន្ទប់ជួលម្តុំចំការព្រីងពីទិសដៅពីកើតទៅលិច ឆ្ពោះទៅធ្វើការនៅរោងចក្រម្តុំកប់ស្រូវ
លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកSUZUKI LET គ្មានស្លាកលេខដែលបើកបរដោយយុវជនម្នាក់ទិសដៅបញ្រ្ចាស់គ្នា បានខ្ទាតនារីខាងលើ ចូលកង់រថយន្តមួយគ្រឿង ពុំចាំម៉ាក បណ្តាលឱ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗយ៉ាងអណោចអធម ហើយរថយន្តបានបើករត់គេចបាត់ស្រមោល។ សពនារីរងគ្រោះមានឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរកម្មការិរោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំចំការព្រីង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនៅកន្លែងកើតហេតុ ហើយក៍បានប្រគល់សពនារីរងគ្រោះ អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯខេត្តពោធិសាត់ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានដឹកយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕