អភិបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាសហគមន៍ព្រៃឈើ និងមន្រ្តីអភិរក្ស កុំចូលដៃជាមួយឈ្មួញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2019 ក+ ក-

ព្រះវិហារ ៖ ដើម្បីថែរក្សា និងអភិរក្សវិស័យព្រៃឈើ ឲ្យនៅគង់វង្ស លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ការពារឈើនៅឈរប្រសើរជាងបង្ក្រាប ឈើតាមដងផ្លូវ អញ្ចឹងហើយ យើងត្រូវ សហការគ្នាការពារកុំឲ្យដើមឈើដួលរលំ ជាពិសេសមន្រ្តី អភិរក្សតែម្ដង។

លោក អ៊ុន ចាន់ដា បានលើកឡើងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិប្បតី ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់អំពីអ្នកពាក់ព័ន្ធថ្នាក់ក្រោមជាតិ របស់គំរោងចីរភាពបៃតងព្រៃឡង់ នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ពិធីនេះ រៀបចំធ្វើឡើងដោយគម្រោង USAID ចីរភាពបៃតង ព្រៃឡង់ឍ និងមានការចូលរួមប្រធាន អនុប្រធានសហគមន៍ព្រៃឈើ មន្រ្តីអភិរក្ស ប្រជាសហគមន៍ ជាច្រើននាក់ផងដែរ។

បើយោងតាមរបាយការណ៍របស់មន្ទីរបរិស្ឋានខេត្ត បានបង្ហាញថា តំបន់ការពារ និងគ្រប់គ្រង ធម្ម ជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មានចំនួន ៩កន្លែង ស្មើនឹងផ្ទៃដីសរុប ៧៧៤.៥៦៦.៨២ ហិកតា ។ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នៅថ្ងៃនេះ នឹងអាចប្រមូលធាតុចូល បន្ថែមទៀត សម្រាប់ ពិនិត្យលើបញ្ហាប្រឈមនៃការអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះ វិហារ កំណត់ នូវ យុទ្ធសាស្ត្រដោះស្រាយរួម សម្រាប់ការអនុវត្តន៍ការងារបន្តរបស់មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ នាពេលអនាគត ដើម្បីពន្លឿនការរៀបចំ និងបង្កើតសហគមន៍តំបន់ការពារធម្មជាតិ អោយស្រប តាមឯកសារនីតិវិធី រៀបចំផែនការប្រើប្រាស់ដីធ្លី តាមរយៈការកំណត់តំបន់គ្រប់គ្រងស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងរៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាពនា ពេលអនាគតផង ដែរ។គោលបំណងក្នុងសិក្ខាសាលានេះគឺដើម្បីប្រមូលផ្តុំក្រុមអ្នកពាក់ព័ន្ធដែលមានការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងប្រកបដោយនិរន្តភាពរយៈពេលយូរអង្វែងនៃដែនជម្រកសត្វព្រៃឡង់ និងសហគមន៍ នៅជុំវិញ ហើយសិក្ខាសាលានេះផ្តោតទៅលើប្រធានបទ កំណត់រចនាសម្ព័ន្ធ រឺយន្តការ សម្រាប់ការ ចូលរួម ពីភាគីពាក់ព័ន្ធជាមួយគម្រោងចីរភាពបៃតងព្រៃឡង់ និងភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សាអំពី ឧបសគ្គនិងវិធីសាស្រ្តនានាទាក់ទងនិងប្រធានបទសំខាន់ទាំងបី រួមមាន អភិបាលកិច្ច ជីវចម្រុះ ការ អភិរក្សប្រព័ន្ធ អេកូឡូស៊ី និងការបង្កើតជីវភាពសហគមន៍មូលដ្ឋាន នៃគម្រោងចីរភាព បៃតងព្រៃ ឡង់ និងតំបន់សហគមន៍ផងដែរ៕