ឃាត់ខ្លួនមនុស្សជាង៣០០នាក់ ក្នុងក្លឹបកំសាន្ត Rock (Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2019 ក+ ក-

ភ្នំពេញ ៖ នៅអំឡុងវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ជាច្រើននាក់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្តRock នៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំ ។

ក្នុងរង្វង់ប្រតិបត្តិការណ៍ដ៏ធំរបស់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញខាងលើនេះ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់មិនអាចចូលទៅក្នុងទីតាំង និងផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាង ជាប្រភេទថ្នាំញៀន បាននោះទេ ។
តែទោះជាយ៉ាងណា គេសង្កេតឃើញមានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទ៥តោនចំនួន២គ្រឿង បានចូលទៅក្នុងបរិវេណក្លឹបកំសាន្ត Rock ហើយមានកម្លាំងសមត្ថកិច្ចចាប់មនុស្សបញ្ចូនក្នុងរថយន្តនោះជាច្រើនរយនាក់ដឹកបញ្ជូនចេញ លម្អិតដល់អ្នកកាសែតនោះឡើយ៕