ប៉ូលិសខណ្ឌដង្កោ ចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីវ៉ៃប្លន់យកម៉ូតូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2019 ក+ ក-

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីវ៉ៃប្លន់ ម៉ូតូ ហើយរត់គេខ្លួនអស់រយៈពេល៥ថ្ងៃ ទើបសមត្ថកិច្ចឃាត់បាន កាលពីរវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ។

ជនសង្ស័យឈ្មោះ ចែម ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ

ចំណែកជនរងគ្រោះឈ្មោះ ម៉ម ចាន់ស៊ីដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ

បើសម្ដីរបស់ជនរងគ្រោះបានបានប្រាបលអោយដឹងថា កាលពីថ្ងែទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៦ និង០០នាទី បានជិះ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HJ-4904 ម្នាក់ឯងចេញពីធ្វើការរោងចក្រអាខាសេត ដែលស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ទៅលេងផ្ទះអ្នកជិតខាង ជាមួយគ្នា ដែលមានចំម្ងាយពីផ្ទះរបស់ជនរងគ្រោះ ប្រហែល៨០០ម៉ែត្រ ។

ជនរងគ្រោះបន្តថា៖ រហូតដល់ម៉ោង៩និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានជិះម៉ូតូម៉ាកខាងលើបំរុងទៅផ្ទះវិញ តែក៏បានជួប និង ជនសង្ស័យ ឈរស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ហើយបង្ខំអោយជនរងគ្រោះដឹកជូនទៅផ្ទះរបស់គេ តែជនរងគ្រោះប្រកែកមិនព្រមដឹកជនសង្ស័យទៅទេ រួចជនសង្ស័យក៏បានឆក់យកកូនសោរម៉ូតូ ហើយច្រានជនរងគ្រោះចេញពីម៉ូតូ ។

ឃើញដូចនេះជនរងគ្រោះក៏បានស្ទុះឡើងជិះពីក្រោយជនសង្ស័យ ហើយជនសង្ស័យក៏បាន និយាយគំរាមជនរងគ្រោះថា អាឯងកុំមកតាមអញ់ ប្រយ័ត្នអញ់វ៉ៃ ។ ពេលជិះម៉ូតូតាមផ្លូវបេតុង បានចំងាយប្រហែល១៥០ម៉ែត្រ ជនរងគ្រោះក៏បានលោតចុះពីលើម៉ូតូ ស្រែកអោយអ្នកជិតខាងជួយ តែត្រូវបានជនសង្ស័យជិះម៉ូតូដេញតាមពីក្រោយ ហើយយកដំបងឬស្សីប្រហែល១០០សងទីម៉ែត្រ ចំនួន០២កំណាត់ វ៉ៃទៅលើជនរងគ្រោះ តែវ៉ៃមិនត្រូវ ដោយសារជនរងគ្រោះ រត់ចូលទៅពួនក្នុងស្ទឹងព្រែកត្នោត រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៏ និង ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដោយសារជនរងគ្រោះស្គាល់ជនសង្ស័យ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមនីតិវិធីច្បាប់ ។

លុះដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៧ និង ៣០នាទី ជនសង្ស័យក៏បានចូលមកពួនសង្ងំនៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអិការដ្ឋាននគរបាលខណ្ឌដង្កោ។

វត្ថុតាងចាប់យក៖ ដំបងឬស្សីប្រហែល១០០សង់ទីម៉ែត្រចំនួន០២កំណាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕