រថយន្ត៤គ្រឿងបុកបន្តគ្នានៅជិតស្ពានពេជ្រនិល របួស១០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2019 ក+ ក-

​ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ទៀតហើយ រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នានៅផ្លូវជាតិលេខ៤ នៅវេលាម៉ោងជិត ៨ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រុកកំពង់សីលា មានករណី ត្រង់ចំណុចហួសស្ពានចុះពីពេជ្រនិល ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

សេចក្តីរាយការណ៍បឋមពីកងរាជអាវុធហត្ថស្រុកកំពង់សិលា បានឲ្យដឹងថា នៅកន្លែងកើតហេតុការណ៍ មិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែអ្នករងរបួសធ្ងន់ និងស្រាលប្រមាណ១០នាក់ ព្រមទាំងរថយន្តរងការខូចខាត៕