អាជ្ញាធរខេត្តព្រះវិហារ កំពុង​រូតរះជីកស្រះ និងត្រៀមរថយន្តដឹកទឹកចែកជូនពលរដ្ឋ(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2019 ក+ ក-

ព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យការជីកស្រះទឹកមួយកន្លែង ស្ថិតក្នងភូមិសម្បូឃុំសង្កែ ពីរស្រុកឆែប ខេត្តព្រះវិហារ ខណៈតំបន់មួយចំនួននៅក្នុងខេត្ត កំពុងប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ និងស្រោចស្រពផលដំណាំ។

លោក អ៊ុន ចាន់ ដា បានបញ្ជាក់អោយដឹងដែរថា បើទោះបីនៅតំបន់មួយចំនួននៅក្នុងតំបន់ភូមិសាស្រ្តខេត្តព្រះវិហារ មិនប្រឈមនិងបញ្ហាខ្វះទឹកក៏ដោយ ក្នុងនាមអាជ្ញាធរ យើងត្រូវត្រៀមលក្ខណៈអោយហើយមុនដូចជាការជីកស្រះទឹក និងរថយន្តដឹកទឹកចល័តជាដើម ។

គូរបញ្ជាក់ផងដែរថា នៅរដូវប្រាំឆ្នាំ២០១៩ នេះ កម្ពុជានឹងជួបគ្រោះហួតហែងយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងខែឩសភា កម្តៅនៃអាកាសធាតុនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងប្រយោលនៃឥទ្ធិពលបាតុភូត អែលនីណូ (ElNino) ។ រាជរដ្ឋាភិបាលអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវមានវិធានការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ។ ជាមួយគ្នានេះលោកអភិបាលខេត្តព្រះវិហារ បានណែនាំអោយប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកក្រុងនាៗរួមជាមួយមន្រ្តីចុះពិនិត្យមើលនៅតាមភូមិឃុំ ស្រុក របស់ខ្លួនគ្រប់គ្រង និងត្រៀមលក្ខណៈរកប្រភពទឹក ជូនប្រជាពលរដ្ឋមុនពេលពួកគាត់មិនទាន់មានការខ្វះខាតទឹក ។ លោក សំលាង ទ្រី បានបញ្ជាក់ថាៈ ប្រជាពលរដ្ឋដែលទទួលផលប្រយោជន៏ពីរស្រះទឹកខាងលើនេះ រួមមានៈ ចំនួនប្រជាពលរដ្ឋក្នុងឃុំសង្កែពីរ សរុប ៣៨២គ្រួសារ (១៧.១៧)នាក់ស្រីចំនួន៨៦០នាក់ ក្នុងនោះភូមិសំបូរ មានចំនួន១២៨គ្រួសារ (៥៩៤នាក់ ស្រី៣១៧នាន) ភូមិជោកជ័យ មានចំនួន១៥៨គ្រួសារ(៦៦៧នាក់ស្រីចំនួន៣២៨) សរុប២៨៦គ្រួសារ (១២៦១នាក់ស្រី៦៤៥នាក់)។

តាមរយៈសារចរាចរសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ចំនួន៣ ដើម្បីទប់ទុលជាមួយបញ្ហានេះ ត្រូវមានវិធានការ៣រួមគ្នាមួយកាងារបង្កបង្កីតផលស្រូវរដូវប្រាំងក្នុងឆ្នាំ ២០១៩ គឺអោយធ្វើតែមួយដងបណ្តុះដោយមិនអាចធ្វើពីដងបានទេ គួបញ្ជាក់ផងដែលថា ប្រពលរដ្ឋក្នុងខេត្តព្រះវិហារបានកោតសសើរចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក សំលាង ទ្រី ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូន ក្រោយពេលលោកឡើងកាន់តំណែង គឺលោកចុះជាប់ជានិច្ច ជាមួយប្រជាពលរដ្ឋជួបការលំបាក៕ ស.ស.