ក្រុមហ៊ុនកិនឈើដ៏ធំមួយនាំចេញទៅថៃ ត្រូវអាជ្ញាធរខេត្តឧត្តរមានជ័យហាមឃាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2019 ក+ ក-

ខេត្តឧត្ដរមានជ័យ ÷ ក្រុមហ៊ុនកិនឈើ សំរាប់នាំចេញទៅប្រទេសថៃ ដ៏ធំមួយកន្លែង ត្រូវបានអាជ្ញាធរខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោក លឹម សុខតូ អភិបាលរងខេត្ត បានដឹកនាំស្ថាប័នជំនាញ មន្រ្ដីពាក់ពន្ធ័ ចុះធ្វើការបង្អក់ដំណើរការ បិទបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រោយរកឃើញថា ក្រុមហ៊ុនមួយនេះ គ្មានច្បាប់អនុញាត និងមានរឿងប្រក្រតីជាច្រើនបន្ថែមទៀត ដែលខាងភាគ្គីក្រុមហ៊ុនបានបំពានច្បាប់។

ក្រុមហ៊ុនខាងលើមានឈ្មោះជាអក្សរ ភាសារ អង់គ្លេស UWC (cambodia).co.l.t.d ស្ថិតនៅចំណុច អូខ្ចៅ ភូមិផ្អុង សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តឧត្ដរមានជ័យ បានអោយដឹងថា ក្រុមហ៊ុនខាងលើកាលពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០១៨ មានច្បាប់អនុញាត ទាក់ទងនិងរោងកិនកំទេចឈើ នៅក្នុងដីសម្ទានសង្គមកិច្ចរបស់គ្រួរសារកងទព័ នៅទឹសទី៣សមរភូមិមុខ តែមកដល់ឆ្នាំ២០១៩នេះ គឺអត់មានច្បាប់ទេ ដោយខាងតំណាងក្រុមហ៊ុនថា ច្បាប់នៅទីក្រុងភ្នំពេញ។ ហេតុនេះអាជ្ញាធរនិងធ្វើការបិទការធ្វើអាជីវកម្ម បណ្ដោះអាសន្នសិន និងប្រជុំសម្រេចនៅថ្ងៃ នៅថ្ងៃទី២៧ខែកុម្ភៈខាងមុខនេះ។ លោកសូត្រ ស៊ីសុខឃាង បានបញ្ជាក់បន្ថែមថា រឿងក្រុមហ៊ុនខាងលើមានរឿងមិនប្រក្រតីជាច្រើន ដែលអាចនិងប្រឈមនិងបិទអាជីវកម្មក្រុមហ៊ុនខាងលើទាំងស្រុង ដូចជាការបំផុសអោយពលរដ្ឋកាប់បំផ្លាញឈើពីប្រភពខាងក្រៅចូលមកក្នុងក្រុមហ៊ុន ហើយការប្រម៉ូលផលអនុផលព្រៃឈើចូលរោងចក្រក៍គ្មានគណៈកម្មាធិការចម្រុះឬក៍ចំនាញរដ្ឋបាលព្រៃធ្វើការត្រួតពិនិតត្រឹមត្រូវទៅតាមច្បាប់ផង ដែ និងមានរឿងមិនប្រក្រតី ជាច្រើនទៀត។

សេចក្ដីរាយការមកថាក្រុមហ៊ុនកិនឈើខាងលើមានអ្នកមានអំណាចជាយោធាផ្កាយរះលើស្មាយ៉ាងច្រើន នៅពីក្រោយខ្នង ទើបក្រុមហ៊ុនខាងលើមិនខ្លាចញញើតនិងអនុវត្តទៅតាមបទដ្ឋានគតិយុទ្ធរបស់ក្រសួងជុំនាញ ថែមទាំងបំផុសទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាប់បំផ្លាញព្រៃឈើគ្រប់ទីកន្លែងយកមកលក់អោយខាងក្រុមហ៊ុនរាប់ឆ្នាំមកនេះ។

ដោយសារតែរឿងមិនប្រក្រតីរបស់ក្រុមហ៊ុនជាច្រើន ទើប ហូតដល់អាជ្ញាធរខេត្តឩត្ដរមានជ័យ មានការ ចាត់វិធានការក្ដៅគគុករហូតឈានដល់ការបិទអាជីវកម្មក្រុមហ៊ុនបណ្ដោះអាសន្ន ហើយអាចនិងឈៀន បិទអាជីវកម្មក្រុមនោះទាំងស្រុងតែម្ដង ប្រសិនបើនៅតែបំពានច្បាប់៕ ដោយ ៖ សុផល