កម្មការិនីរោងចក្រ អូលីវ បន្តដួលសន្លប់រយៈពេល ៣ថ្ងៃជាប់ៗគ្នា(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កម្មការនីរោងចក្រកាត់ដេរយីហោ អូលីវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ដែលមានកម្មការនីរោងចក្រខាងលើបានដួលសន្លប់ជាបន្តបន្ទាប់ហើយត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យមូលមិត្តបានចេញរថយន្តជាច្រើនគ្រឿងបានដឹកកម្មការិនីដែលដួលសន្លប់ជាច្រើននាក់មកសំរាកព្យាបាលនៅមន្ទីរពេទ្យមូលមិត្ត។ចំណែកកម្មករកម្ម ការិនី ដែល នៅ សេសសល់ត្រូវបានខាងរដ្ឋបាលរោងចក្រសំរេចឱ្យត្រលប់ទៅផ្ទះហើយបិទទ្វាររោងចក្រជាបណ្តោះអាសន្ន។

ប្រភពព៍ត័មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រោងចក្រអូលីវខាងលើនេះមានការដួលសន្លប់កម្មការនីរយះពេល៣ថ្ងៃជាប់ៗគ្នាតាំពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលកម្មករកាត់ដេរជា១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់មូលហេតុធំក្លិនថ្នាំលាបពណ៍ហើយនៅព្រឹកថ្ងៃទី២៥ខែកុម្ភះនេះខាងរដ្ឋបាលរោងចក្របានដើរស្រងឈ្មោះអ្នកដែលដួលសន្លប់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាប់ៗគ្នានេះ ដើម្បីចែកទឹកដោះគោប៉ូវជូនពួកគាត់ស្រាប់តែកម្មការនីមួយចំនួនបានដួលសន្លប់បន្តបន្ទាប់ដោយពុំទាន់ដឹងពីមូលហេតុ។

ក្រោយពេលមានការដួលសន្លប់កម្មករកាត់ដេរជាច្រើននាក់រយះពេល៣ថ្ងៃជាប់ៗគ្នានេះក្រសួងការងារបានបង្កើតគណះកម្មាការចំរុះចុះស្រាវជ្រាវនិងត្រួតពិនិត្យឱ្យដឹងមូលហេតុអ្វីពិតប្រាកដ៕ ដោយ ៖ ស.ស.